ព័ត៌មានជាតិ
សមត្ថកិច្ចបង្ហាញទីតាំងដែលត្រូវដាក់គោលដៅបិទបម្រាមគោចរនៅយប់នេះ
សមត្ថកិច្ចបានបង្ហាញអំពីទីតាំងមួយចំនួនដែលត្រូវដាក់គោលដៅត្រួតពិនិត្យ និងបិទបម្រាមគោចរចាប់ពីម៉ោង៨យប់ថ្ងៃទី០២ ខែមេសា រហូតដល់ម៉ោង៥ទៀបភ្លឺ ចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ។

គោលដៅដែលត្រូវបិទបម្រាមគោលចរនោះរួមមានខណ្ឌក្រៅក្រុង១- ច្បារអំពៅ នៅផ្លូវជាតិលេខ១កែងTiger និងផ្លូវក្រោមស្ពានសំរោង។ ២- ខណ្ឌមានជ័យ នៅរង្វង់មូលព្រះនរាយ៍ និងស្តុប៦០m ( ម៊ែសឺដេស)។ ៣- ខណ្ឌដង្កោ នៅស្តុប៥០ម៉ែត្រកែង២១៧ និងបេតុងព្រៃសកែងផ្លូវជាតិលេខ៣ ។ ៤-ខណ្ឌកំបូល នៅផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ៥- ខណ្ឌពោធិសែនជ័យ នៅរង្វង់មូលចោមចៅ និងផ្លូវចោមចៅ ស្តុបទួលពង្រ។ ៦-ខណ្ឌសែនសុខ នៅស្តុបហាណូយ កែងផ្លូវវិមានឈ្នះឈ្នះនិងផ្លូវ.២០១១ កែងផ្លូវ១៩៦២។ ៧- ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ទប់មុខអធិការដ្ឋាននិងស្ពានឡុងឈិន។ ៨-ខណ្ឌប្ញស្សីកែវ នៅផ្លូវឡឥដ្ឋកែងវិមានឈ្នះឈ្នះ និងក្រោមស្ពានព្រែកព្នៅ។ ៩-ខណ្ឌ ជ្រោយចង្វារ ផ្លូវជាតិ៦ កែងវិមានឈ្នះឈ្នះ។ ចំណែកខណ្ឌក្នុងក្រុងវិញរួមមាន ១- ខណ្ឌចំការមននៅមុនីវង្ស មុខRock និងផ្លូវ២៧១ មុខភ្នំពេញស្ព័ត។ ២-ខណ្ឌបឹងកេងកង នៅផ្លូវម៉ៅសេទុង មុខវ៉ាន់ដា និងផ្លូវព្រះសីហនុ មុខឡាក់គី។ ៣- ខណ្ឌដូនពេញ ផ្លូវសុធារស កែងសុរាម្រិត និងផ្លូវមុនីវង្ស មុខសត្យមុនីចេតីយ៍។ ៤-ខណ្ឌ៧មករា :នៅផ្លូវនេរុ មុខអគារ១៣ជាន់ និងផ្លូវកម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី និង៥-ខណ្ឌទួលគោកនៅផ្លូវ.២៧១ មុខផ្សារហេងលី និងផ្លូវម៉ៅសេទុង មុខម៉ុងឌីយ៉ាល់។ ចំណែកគោលដៅចរាចរវិញមាននៅ១- រង្វង់មូលគួចកាណុង២- ស្តុបបូកគោ ៣- ច្រមុះជ្រូកក្បាលថ្នល់ ៤- ស្ពានអាកាស៧មករា៥-រង្វង់មូលកាំកូ។

លោក វរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២ ខែមេសានេះថា ចាប់ពីយប់នេះទៅ សមត្ថកិច្ចចម្រុះនឹងចុះត្រួតពិនិត្យនៅតាមទីសាធារណៈផ្លូវតូចធំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអនុវត្តការផាកពិន័យទៅលើពលរដ្ឋទាំងឡាយណា ដែលល្មើសនឹងបម្រាមគោលចរ ដែលសាលារាជធានីភ្នំពេញបានដាក់ចេញពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។
គួរបញ្ជាក់ថា វិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ មានរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ