Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងធ្វើវិសោធនកម្មច្បាប់អប់រំ ដើម្បី​អភិវឌ្ឍធនធានមនុស្ស និងផ្តល់ការអប់រំពេញមួយជីវិត

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី​១៤ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ធ្វើវិសោធនកម្មលើច្បាប់ស្តីពីការអប់រំ ដើម្បីលើកកម្ពស់ការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ស្តីពីការអប់រំ រៀបចំឡើងក្នុងគោលដៅកំណត់អំពីវិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិ សម្រាប់កសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាព ដែលធានាបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ បញ្ជាក់ថា៖«ច្បាប់នេះមានគោលបំណងអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដើម្បីឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមត្ថភាព សេចក្ដីថ្លៃថ្នូរ អាកប្បកិរិយាប្រកប ដោយសីលធម៌ សំដៅជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រឡាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិ វប្បធម៌ជាតិ និងភាសាជាតិ»។

បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការអប់រំរួចមក លោក ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការរៀបចំវិសោធនកម្មនេះ និងបានថ្លែងអំណរគុណចំពោះរាល់មតិយោបល់ និងការចូលរួមពិភាក្សាយ៉ាងសកម្មលើបញ្ហានេះដែរ។ លោកបន្តថា គោលបំណងចម្បងរបស់យើង គឺដើម្បីធានាថាច្បាប់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កសាងប្រព័ន្ធអប់រំមួយដែលពេញលេញ និងឯកភាពស្របតាមរដ្ឋធម្មនុញ្ញ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

តាងនាមក្រសួងអប់រំ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារបន្តធ្វើការងារនេះដោយយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យឡើងវិញនូវរាល់មតិយោបល់ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ ជាពិសេសពាក់ព័ន្ធនឹងភាពចាំបាច់នៃការធ្វើវិសោធនកម្មនេះ ដោយក្រសួងនៅតែស្ថិតក្នុងដំណាក់កាលពិចារណាលើការធ្វើវិសោធនកម្មនេះ។ បន្ថែមពីនេះ ក្រសួងនឹងចាត់ក្រុមការងារជំនាញដើម្បីធ្វើការវិភាគស៊ីជម្រៅ និងពិនិត្យមើលគ្រប់ទិដ្ឋភាពនៃច្បាប់ ក៏ដូចជាវាយតម្លៃអំពីភាពចាំបាច់ និងលទ្ធភាពនៃការអនុវត្ត ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ និងកំណត់ផ្លូវដ៏សមស្របបំផុតសម្រាប់អនាគតវិស័យអប់រំនៅកម្ពុជា។

គួរជម្រាបថា ព្រះមហាក្សត្រ បានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការអប់រំ កាលពីខែធ្នូ ឆ្នាំ ២០០៧ ដែលច្បាប់នេះមាន ១១ជំពូក និង ៥៥ មាត្រា។ ច្បាប់នេះមានគោលដៅកំណត់អំពីវិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិ សម្រាប់កសាងប្រព័ន្ឋអប់រំមួយពេញលេញ និងឯកភាព ដែលធានាបាននូវគោលការណ៍រសេរីភាពខាងសិក្សាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៥ វិនាទី មុន

អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ

សន្តិសុខសង្គម១ នាទីute មុន

ជនសង្ស័យគ្រឿងញៀន៨នាក់ក្នុងមូលដ្ឋានស្រុកបាទី ត្រូវបានឃាត់ខ្លួនក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាកំពុងធ្វើវិសោធនកម្មច្បាប់អប់រំ ដើម្បី​អភិវឌ្ឍធនធានមនុស្ស និងផ្តល់ការអប់រំពេញមួយជីវិត

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ម៉ាឡេស៊ីទាមទារអាជ្ញាបណ្ណពាណិជ្ជកម្ម សម្រាប់​ការដឹកជញ្ជូនបន្ទះឈីបមានប្រភពពីអាមេរិក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

EU ​ឥណ្ឌូណេស៊ី បញ្ចប់ការចរចាលើ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្រោយចរចាគ្នា ១០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម