Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីទាមទារអាជ្ញាបណ្ណពាណិជ្ជកម្ម សម្រាប់​ការដឹកជញ្ជូនបន្ទះឈីបមានប្រភពពីអាមេរិក

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​ឱ្យដឹងនៅថ្ងៃចន្ទនេះថា ​រាល់ការដឹកជញ្ជូន រួមមាន​ការ​នាំចេញ ការឆ្លងកាត់ (Transshipment) និងដឹកកាត់ (Transit) នូវបន្ទះឈីបបញ្ញាសិប្បនិម្មិតទំនើបដែល​មាន​ប្រភព​ពីសហរដ្ឋអាមេរិក នឹង​ត្រូវទាមទារ​ឱ្យ​មាន​អាជ្ញាបណ្ណអនុញ្ញាតពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ​គ្រប់បុគ្គល ឬក្រុមហ៊ុន ត្រូវជូនដំណឹងដល់អាជ្ញាធរ​ម៉ាឡេស៊ី​យ៉ាងហោចណាស់ ៣០​ ថ្ងៃជាមុន នៅពេលនាំចេញ ដឹកឆ្លងកាត់ ឬនាំយកទំនិញ «ដឹកកាត់» ណាមួយដែលមិន​ចុះបញ្ជីច្បាស់លាស់ ​ក្នុងបញ្ជីមុខទំនិញយុទ្ធសាស្ត្ររបស់​ម៉ាឡេស៊ី។

ការចាត់វិធានការបែបនេះ ធ្វើឡើងដើម្បី​បំពេញ​ចន្លោះប្រហោងនៃ​បទប្បញ្ញត្តិ ខណៈ​ម៉ាឡេស៊ីពិចារណា​លើការបន្ថែមបន្ទះឈីប AI ​ទំនើប​អាមេរិក ទៅក្នុងបញ្ជីនៃទំនិញ​យុទ្ធសាស្ត្ររបស់ខ្លួន។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយយ៉ាងដូច្នេះថា៖ «ម៉ាឡេស៊ីមានជំហររឹងមាំប្រឆាំងនឹងការប៉ុនប៉ង​គេច​វេស​​ពីការត្រួតពិនិត្យការនាំចេញ ឬចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មខុសច្បាប់ដោយបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលនឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ប្រសិនបើ​រកឃើញថាបំពានច្បាប់»។

គួរគូសបញ្ជាក់ថា កាសែត Financial Times បានរាយការណ៍កាលពីខែមីនាថា ​​ម៉ាឡេស៊ី​បាន​ធ្វើការរឹតបន្តឹងបទប្បញ្ញត្តិស្តីពីបន្ទះឈីប ​ដោយសារតែរង​សម្ពាធពីសហរដ្ឋអាមេរិក ​លើការរឹតត្បឹតលំហូរបន្ទះ​ឈីប​ទំនើបរបស់​ខ្លួន​ទៅចិន​ ដោយ​ខ្លាចចិនយកទៅប្រើសម្រាប់ទំនើបកម្មយោធា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម