ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រួលដល់សិស្ស ៦០០នាក់ដែលជម្លៀសខ្លួនទៅតាមឪពុកម្តាយនៅតាមព្រំដែនបានចូលរៀន
សិស្សានុសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង ៦០០នាក់ ដែលពួកគេបានជម្លៀសខ្លួនមកជាមួយឪពុកម្តាយមកកាន់ជំរំសុវត្ថិភាពនាពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ ស្ថិតនៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ។

តាមរបាយការណ៍ដដែល កុមារតូចៗ និងសិស្សប្រមាណ ១៤០០នាក់ បានមកតាមឪពុកម្តាយ ដែលធ្វើឱ្យកុមារជាសិស្សានុសិស្សមិនបានទទួលការសិក្សានោះទេ។ ក្រោយពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ៣៤៣នាក់ ស្រី ១៦៧នាក់ បានបន្តទទួលសិក្សា ដោយប្រើប្រាស់បន្ទប់រៀន ៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព ដោយកំណត់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី។

ការសម្រួលឱ្យសិស្សបានចូលរៀននេះ បន្ទាប់ពីលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ០៩ ខែកក្កដា បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅសាលាបឋមសិក្សាតាមបណ្ដោយព្រំដែន ក៏ដូចជាបញ្ហាប្រឈម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ លោកបញ្ជាក់ថា៖« រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាប្រសិទ្ធភាពនៃការអប់រំសម្រាប់សិស្សានុសិស្សនៅតាមតំបន់ដែលមានភាពងាយរងគ្រោះ ដើម្បីពង្រឹងសេវាកម្មអប់រំឱ្យកាន់តែប្រសើរឡើងទោះក្នុងកាលៈទេសៈណាក៏ដោយ»។

នាឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ បាននាំយកអំណោយជាច្រើនរួមមាន ទូរទស្សន៍វ័យឆ្លាត ១គ្រឿង សម្ភារៈសិក្សានៃកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សៀវភៅសិក្សាគោលពីថ្នាក់ទី១ដល់ថ្នាក់ទី៩លើគ្រប់មុខវិជ្ជា សម្ភារៈកីឡា កាតាបនិងសម្ភារៈសិក្សាសម្រាប់កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅសរសេរ និងប៊ិក ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីដំណើរការបង្រៀននិងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋម PLP។

តាមសេចក្តីរាយការណ៍បានបង្ហាញថា មានសិស្ស ២៦៣នាក់ ស្រី ១០២នាក់ បន្តមកសាលារៀន និងទទួលបានការសិក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងបន្តរៀនតាមរយៈការអនុវត្តថ្នាលបឋម PLP ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


