ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង សង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានដើមឆ្នាំ ២០២៦
នៅក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Jung-Wook បានលើកឡើងពីបេសកកម្មរបស់ខ្លួនបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយលោកសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានដើមឆ្នាំ ២០២៦ ខាងមុខនេះ។

លោកបានលើកឡើងបែបនេះ នាឱកាសស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានរៀបចំពិធីជំនួបអាហារថ្ងៃត្រង់ Farewell Reception (ជម្រាបលា) នាថ្ងៃទី ១៦ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អង្គទូត តំណាងវិស័យឯកជន ភ្ញៀវជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលបំពេញបេសកកម្មនៅកម្ពុជាកាលពីឆ្នាំ ២០២៣មក ។ ជាមួយគ្នានេះលោកសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងបើកការដ្ឋាននាពេលឆាប់ៗ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ នៅឆ្នាំក្រោយនេះ។

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២៤០ លានដុល្លារអាមេរិក។ ស្ពាននេះត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។ អំឡុងខែមករា ឆ្នាំ ២០២៥ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅពិនិត្យនិងសិក្សាលើលំហូរចរាចរណ៍គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីឈានទៅបើកការដ្ឋានឆាប់ៗខាងមុខនេះ។

គួរជម្រាបថា នៅក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជារបស់លោក Park Jung-Wook បានរៀបចំនូវដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ កន្លងទៅ និងបានលើកស្ទួយដល់ការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើន តាមរយៈការជំរុញការចូលរួមចំណែករបស់កូរ៉េខាងត្បូងជួយដល់វិស័យនានា និងគម្រោងអភិវឌ្ឍនៅតាមបណ្ដាក្រសួងស្ថាប័ននៅកម្ពុជា៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


