តិច​អត់​ដឹង អេស៊ីលីដា​ម៉ូ​បាល មាន My QR Code បង្កើតឡើង​ដោយ​ខ្លួនឯង​ស្រួល​ក្នុងការ​ទូទាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តិច​អត់​ដឹង អេស៊ីលីដា​ម៉ូ​បាល មាន My QR Code បង្កើតឡើង​ដោយ​ខ្លួនឯង​ស្រួល​ក្នុងការ​ទូទាត់

Published

on

​​ស្រប​ពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​នៅ​មិនទាន់​មានការ​ថមថយ​នោះ​អ្នកជំនាញ​នៃ​ធនាគារ​អេស៊ីលីដា​បានបង្ហាញ​ដល់​អតិថិជន​ពី​វិធី​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​ប្រាក់​តាម​អេស៊ីលីដា​ម៉ូ​បាល​វិញ​ ដែល​អាច​ការពារ​បាន​ពី​ការឆ្លង​មេរោគ​កូ​វីដ​១៩​ជាយថាហេតុ​ដោយសា​រតែ​វា​មាន​មុខងារ​សម្បូរ​បែប​ជាពិសេស​មានមុខ​ងារ​មួយ​ ដែលមាន​ឈ្មោះថា My QR​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត​ការ​កាន់​ក្រដាសប្រាក់​ទូទាត់​ទំនិញ​ឬ​សេវាកម្ម រវាង​អ្នកលក់​និង​អ្នកទិញ កាន់​លុយ​អាប់​ចុះ អាប់​ឡើង ហុច​ឲ្យ​គ្នា​ទៅវិញទៅមក វា​ជា​ហា​នី​ភ័យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បាន​យ៉ាង​ងាយ បើ​យើង​មិនបាន​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ។ បើ​យោងតាម អ្នកជំនាញ​របស់​ក្រសួង សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ក្រដាស​លុយ ក៏​ជា​ភ្នាក់ងារចម្លងមេរោគ​កូ​វីដ​-១៩​ដែរ នៅ​ពេលដែល​លុយ​នោះបាន​ប្រឡាក់​នូវ​ទឹករំអិល​ពី​ផ្លូវដង្ហើម​របស់​អ្នក​ ដែលមាន​ផ្ទុកមេរោគ កូ​វីដ​-១៩ ហើយក្រដាស​លុយ​នោះ​ ត្រូវបាន​ប៉ះពាល់​បន្តៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។

​បើតាម លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា​មុខងារ​My QR គឺ​បង្កើតឡើង​ដោយ​ស្វ័យប្រវត្តិ​នៅពេល​អតិថិជន​ចុះឈ្មោះ​ប្រើប្រាស់ ហើយ​ងាយ​មែនទែន​អតិថិជន​លោក​អាច​ផ្ញើ​QR នេះ​ទៅ​ឲ្យ​បងប្អូន មិត្តភ័ក្ដ​ឬ​ដៃគូ​សម្រាប់​ស្កេ​ន​ទូទាត់​បាន​ភ្លាមៗ​។ លោកស្រី សុខ សោភា បាន​បន្តថា ធនាគារ អេស៊ីលីដា មាន​ដៃគូ​ជា​ហាង​លក់ទំនិញ​ជាង ៧​ម៉ឺន​កន្លែង ដែល​អ្នកទិញ​អាច​ទិញ​ទំនិញ​ពី​ហាង​ទំនិញ​នានា ដោយ​ពុំ​ចាំបាច់​កាន់​ក្រដាសប្រាក់ គ្រាន់តែ​ស្កេ​ន​ជាមួយ QR Code អេស៊ីលីដា​ក៏​ទទួលបាន​បញ្ចុះ​តម្លៃ​ពី​ហាង​ទាំងនោះ បើ​ចំពោះ​ហាង​ដទៃ​ទៀត​ដែល​មិនទាន់មាន QR Code សម្រាប់ធ្វើ​ការទូទាត់ ម្ចាស់​ហាង​ទំនិញ​គ្រាន់តែ​ទាញយក​កម្ម​អេស៊ីលីដា​ម៉ូ​បាល​មក​ដាក់​ក្នុង​ទូរសព្ទដៃ ហើយ​ចុះឈ្មោះ​ប្រើប្រាស់​តាម​តម្រូវការ​របស់​ធនាគា​រ ភ្លាមៗ​ម្ចាស់​ហាង​ទំនិញ​ទាំងនោះ​នឹងមាន QR Code សម្រាប់​អតិថិជន​ស្កេ​ន​ទូទាត់​ថ្លៃទំនិញ​បាន​ដូចគ្នា (​នៅពេល​អ្នកទិញ​មាន​អេស៊ីលីដា​ម៉ូ​បាល​) អ្នកលក់​គ្រាន់តែ​បើក My QR Code ឲ្យ​អ្នកទិញ​ស្កេ​ន ទូទាត់​ជាការ​ស្រេច។

លោកស្រី​បាន​បន្តទៀតថា ​នៅពេល​អ្នកទិញ​ស្កេ​ន​ហើយ អ្នកលក់​នឹង​ទទួលបាន​សារ​លោត​បញ្ជាក់​ជា​ដំណឹង នៅក្នុង​ទូរសព្ទដៃ​របស់គាត់ Notification ថា​ទទួលបាន​លុយ​ទូទាត់​ថ្លៃទំនិញ មិនតែប៉ុណ្ណោះ​គាត់ (​អ្នកលក់​) ក៏​អាច​ឆែក​មើល​ប្រតិបត្តិការ ឆែក​មើល​សមតុល្យ​គណនី​…​ផ្សេងៗ​ពី​អេស៊ីលីដា​ម៉ូ​បាល​បាន​ផងដែរ ។​

​លោកស្រី​បាន​បន្ថែមថា​«​វា​មិន​ត្រឹមតែ​ងាយស្រួល​ក្នុងការ​ទូទាត់​ប៉ុណ្ណឹង​ទេ អេស៊ីលីដា​ម៉ូ​បាល ប្រៀបបាន​ដូចជា​ធនាគារ​ក្នុង​ដៃ ក្នុងផ្ទះ​អីចឹង សម្រាប់ធ្វើ​ប្រតិបត្តិការ​តែមួយ​កន្លែង​មិនបាច់​ចេញ​ក្រៅ​ផ្ទះ ដូចជា ដាក់​ប្រាក់ ដក​ប្រាក់ បើកប្រាក់​បៀវត្ស ដក​ប្រាក់​រហ័ស បើកប្រាក់​ផ្ទេរ​តាម​អេស៊ីលីដា​ម៉ូ​បាល បើក​គណនី​ធនាគារ ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​បាន​ភ្លាមៗ បង់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា បញ្ចូល​លុយ​ទូរ​សព្ទ ផ្ទេរប្រាក់​ទៅ​ប័ណ្ណ​វី​សា និង​ម៉ា​ស្ទ័​រ​របស់​ធនាគារ​ផ្សេង​ក្នុងស្រុក​បាន​រហូតដល់ $២,៥០០ ក្នុង​១​ថ្ងៃ​និង​សេវាកម្ម​ជាច្រើន​ទៀត »​។ លោកស្រី​បាន​បញ្ជាក់ថា​ នៅផ្ទះ​ឈ្នះ​កូ​វីដ រក្សា​សុវត្ថិភាព ៣​កុំ ៣​ការពារ ដែលជា​វិធានការណ៍​របស់​រដ្ឋាភិបាល យើងទាំងអស់គ្នា នឹង​ឈ្នះ​កូ​វីដ​-១៩ ដ៏​ចង្រៃ​នេះ​៕​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ17 mins ago

ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ

ព័ត៌មានជាតិ25 mins ago

អ្នកជំងឺម្នាក់ ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ពីរកន្លែង​នៅ​ស្រុក​ស្រីសន្ធរ​ត្រូវ​បិទ

ព័ត៌មានជាតិ35 mins ago

លោកជំទាវ ឱ វណ្ឌឌីន៖​ អាយុជីវិត​បុគ្គល​ជាច្រើន​នាក់ នឹងត្រូវ​ឆក់យក ដោយជំងឺ​កូវីដ​១៩ យ៉ាង​​​ងាយស្រួល ប្រសិន​គ្មានការ​ប្រុង​ប្រយ័ត្ន

អាជីព47 mins ago

ប្រភេទ​បុគ្គលិក៥យ៉ាង ដែល​ពូកែ​យ៉ាងណា​គង់​តែ​មេដឹកនាំ​ចង់​ដក​ចោល​

ព័ត៌មានជាតិ47 mins ago

អ្នក​ល្មើស​បម្រាម ចូលមក​ខេត្ត​ព្រៃវែង ៥ នាក់ទៀត ឆ្លង​កូវីដ១៩ ជាអ្នកស្រុកសុីធរកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services