ព័ត៌មានជាតិ
យប់នេះសមត្ថកិច្ចខេត្តកំពង់ស្ពឺនឹងចុះអនុវត្តច្បាប់ចំពោះភោជនីយដ្ឋាននិងអាហារដ្ឋានណាល្មើសបម្រាម
ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារចល័ត ហាងលក់ភេសជ្ជៈ និងគ្រឿងស្រវឹងនានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នឹងត្រូវផ្អាកការទទួលអតិថិជនចាប់ពីម៉ោង៨យប់ ថ្ងៃទី០៣រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ លោក កែវ គុជសី បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ខែមេសានេះថា ចាប់ពីម៉ោង៨យប់នេះទៅ ក្រុមសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺនឹងចុះពិនិត្យនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារចល័ត ហាងលក់ភេសជ្ជៈ និងគ្រឿងស្រវឹងនានា ដើម្បីធ្វើការត្រួតពិនិត្យ តើហាងទាំងនោះអនុវត្តទៅតាមវិធានការរដ្ឋបាលដែលរដ្ឋបាលខេត្តបានដាក់ចេញកាលពីម្សិលមិញដែរឬយ៉ាងណា។
លោកបានបន្តថា មុននឹងអនុវត្តជាក់ស្តែង កាលពីថ្ងៃទី០២ ខែមេសា រដ្ឋបាលខេត្តបានចុះណែនាំ ផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារចល័ត ហាងលក់ភេសជ្ជៈនិងគ្រឿងស្រវឹងនានារួចហើយ។
លោកបានបន្តទៀតថា«ជាទូទៅឃើញថាបងប្អូនពួកគាត់បានយល់ច្បាស់ និងចូលរួមសហការបានល្អ»។
រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា បានដាក់ចេញវិធានការរដ្ឋបាលបណ្ដោះអាសន្នក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថេរវេលាអនុវត្តរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ក្នុងនោះតម្រូវឲ្យផ្អាកអាជីវកម្មដូចជាភោជនីយដ្ឋានអាហារដ្ឋាន តូបលក់អាហារចល័ត ហាងលក់ភេសជ្ជៈ គ្រឿងស្រវឹងដែលបើកបម្រើអតិថិជនទទួលទានត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្នចាប់ពីម៉ោង៨ដល់ម៉ោង៥ព្រឹកជាកំហិត និងផ្អាកជាបណ្ដោះអាសន្ននូវរាល់សកម្មភាពកីឡាដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្ដុំច្រើន។
រដ្ឋបាលខេត្តបានបន្តថា រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់មួយចំនួនដូចជា សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័តអាចបម្រើសេវាជាលក្ខណៈវេចខ្ចប់ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា និងការរៀបចំពិធីបុណ្យសពដោយគោរពតាមវិធានការក្រសួងសុខាភិបាល ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរៀបរយសាធារណៈ។
រដ្ឋបាលខេត្តព្រមានថា គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណាដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទ ៖ សំអឿន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


