ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ក្រសួងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីស្ថិតក្នុងភ្លើងសង្រ្គោមនាពេលនេះក៏ដោយ ពោលគឺមិនទុកប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈប្រើប្រាស់អាចដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះដោយសារភ្លើងសង្រ្គាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សូមអនុវត្តវិធានការដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការដែលអាចបង្កជាការ រាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ។ ក្នុងករណីមានបញ្ហាសុខភាព សូមទទួលសេវាសុខាភិបាល ដែលប្រចាំការនៅទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។

ជាមួយគ្នានេះ លោក ឈាង រ៉ា ក៏បានសំណេះសំណាល និងលើកទឹកចិត្តថែមទៀតដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


