Connect with us

ព័ត៌មានជាតិ

ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ១៩,៦៩ ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​អាសន្ន ២២,០០​ម៉ែត្រ

បានផុស

នៅ

ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់នៅអាងទន្លេមេគង្គខាងលើ ធ្វើឱ្យទឹកទន្លេមេគង្គក្រចេះបានហក់ឡើង​លឿន​។

ស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នៅថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះបានហក់ឡើងដល់កម្ពស់ ១៩,៦៩​ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នស្ថិត​នៅកម្រិត​កម្ពស់ទឹក ២២,០០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថានីយជលសាស្ត្រខេត្តក្រចេះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញ​ថា កម្ពស់ទឹកនៅទន្លេមេគង្គក្នុងខេត្តក្រចេះ​កើនឡើងប្រមាណជា ១,៧១ ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានកម្ពស់​ទឹកត្រឹមតែ ១៧.៩៨ ម៉ែត្រប៉ុណ្ណោះ។

ផ្អែកលើស្ថានភាពទឹកទន្លេមេគង្គហក់ឡើងបែបនេះ អាជ្ញាធរណែនាំដល់​ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ និងតាមអូរព្រែកមួយចំនួន បង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងពីការជួបគ្រោះថ្នាក់ណាមួយជាយថាហេតុ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម