ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក ជួសជុលអ៊ុតកៅស៊ូផ្លូវ ១ ខ្សែ ជូនប្រជាពលរដ្ឋ សម្រួលការធ្វើដំណើរ
រដ្ឋបាលខណ្ឌទួលគោក បានធ្វើការជួសជុលអ៊ុតកៅស៊ូលើផ្លូវ ១ ខ្សែ ជូនប្រជាពលរដ្ឋ ដែលជាកញ្ចប់ទឹកប្រាក់សម្រាប់អភិវឌ្ឍន៍ភូមិឃុំសង្កាត់ឆ្នាំ ២០២៥ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងងាយស្រួលប្រកបអាជីវកម្ម។



លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវលេខ ២០២ (២៤៥-២៥៣) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ប្រវែង ២៤៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ គម្រោងរបស់រដ្ឋបាលខណ្ឌទួលគោក ឆ្នាំ ២០២៥។



លោកអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ចំពោះគម្រោងអភិវឌ្ឍន៍ភូមិឃុំសង្កាត់ដែលកំពុងចាប់ផ្ដើមជួសជុលនេះ គឺជាកញ្ចប់ថវិកាដេញថ្លៃពីសំណាក់ក្រុមហ៊ុនឯកជន ដើម្បីយកមកជួសជុលផ្លូវខូចក្នុងមូលដ្ឋានខណ្ឌទួលគោក។


លោកបានអំពាវនាវអាជ្ញាធរសង្កាត់ និងភូមិ ត្រូវជួយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានលំនៅឋានជាប់ផ្លូវ សូមសម្រួលផលប៉ះពាល់ទាំងឡាយ ដើម្បីឲ្យក្រុមហ៊ុនងាយស្រួលដំណើរការការដ្ឋានជួសជុល។


ជាមួយនេះ លោកក៏បានណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការ ត្រូវអនុវត្តគម្រោងឲ្យបានល្អ តាមបទដ្ឋានបច្ចេកទេស ធានាបាននូវភាពរឹងមាំ និង ទឹកហួត ដើម្បីកាត់បន្ថយភាពលិចលង់តាមបណ្ដោយផ្លូវខាងលើនេះឲ្យបាន ១០០ ភាគរយ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


