Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសម្តែងការត្រេកអរ ក្រោយស្ថានីយបូមទឹកបឹងសាឡាងថ្មី ជួយរំដោះបញ្ហាជន់លិចក្នុងតំបន់រស់នៅ

បានផុស

នៅ

ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្របតាមបណ្ដោយប្រឡាយ បឹងស្រឡាង បានសម្តែងក្តីរីករាយ ចំពោះការអភិវឌ្ឍន៍សមត្ថភាព នៃប្រព័ន្ធបង្ហូរទឹកក្នុងរាជធានីភ្នំពេញ ដែលជាកត្តាជួយរំដោះដល់ការជន់លិចពីតាមតំបន់នានា ក៏ដូចជាភូមិឋានពលរដ្ឋ ស្របពេលរដូវវស្សាចូលមកដល់ នឹងកំពុងបន្តធ្លាក់ភ្លៀងជាប្រចាំថ្ងៃផងដែរនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់បានបន្តលើកឡើងទៀតថាកន្លងទៅ នៅតំបន់ប្រឡាយបឹងស្រឡាង ពេលមានភ្លៀងធ្លាក់ម្ដងៗ ប្រភពទឹកហូរទៅស្ថានីយ៍មូបទឹក មិនទាន់ បង្កឲ្យមានការជន់លិច ចូលដល់ក្នុងផ្ទះ ធ្វើឲ្យពលរដ្ឋរស់នៅស្របប្រឡាយ លំបាក ប្រមូលសម្ភារៈក្នុងផ្ទះដាក់នៅកន្លែងខ្ពស់ជៀសវាងខូចខាត និងធ្វើឲ្យលំបាកធ្វើដំណើរ ជាពិសេសច្រើនថ្ងៃទើប ស្រកទឹកអស់វិញ។ ដូច្នេះស្ថានីយបូមទឹកបឹងសាឡាង ជាស្ថានីយប៊ូមទឹកថ្មីមួយទៀត ដែលកំពុងដើរតួនាទីសំខាន់ ជួយរំដោះការជន់លិចនៅតំបន់កណ្តាលរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយបញ្ចប់ការសាងសង់អំឡុងខែមេសា ឆ្នាំ២០២៦ ។ ស្ថានីយថ្មីនេះ មានទំហំអគារ១០ម៉ែត្រគុណនិង២០ម៉ែត្រ មានបំពាក់ម៉ូទ័រចំនួន០២គ្រឿង មានមុខកាត់ ១៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី។

មន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានឱ្យដឹងថា ៖ ក្រោយស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះ នៃខណ្ឌ៧មករា គឺមិនទទួលរងការជន់លិចនោះឡើយ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

មន្ត្រីអាជ្ញាធរមូលដ្ឋានបន្ថែមថា ៖ ពីមុននៅស្តុបកោសដូងជិតម៉ងឌឺយ៉ាល់ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការជន់លិចបន្តិចម្ដងៗ រហូតមកដល់ពេលដែលឯកឧត្ដមអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបាន ដាក់លូខ្នាតធំ១ខ្សែថ្មីទៀតចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយៈពេលខ្លីបំផុតតែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។

គួរបញ្ជាក់ថា ៖ ស្ថានីយបូមទឹកបឹងសាឡាង ជាស្ថានីយថ្មីមួយក្នុងចំណោមស្ថានីយបូមទឹកធំៗផ្សេងទៀត មានដូចជា ស្ថានីយបូមទឹកបឹងត្របែក , ស្ថានីយបូមទឹកបឹងទំពន់ និងស្ថានីយបូមទឹកលូ៥ជាដើម ដឺលមានសមត្ថភាពខ្ពស់ ក្នុងការបូមទាញចរន្តទឹកពីតំបន់ងាយរងគ្រោះនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះការជន់លិច ក្នុងរដូវវស្សាមកដល់ ៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម