ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា បន្តចុះសួរសុខទុក្ខប្រគល់អំណោយជូនពលករត្រឡប់មកពី ថៃ
អភិបាលខណ្ឌ ៧ មករា បានបន្តចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្រួលទុក្ខលំបាក។

កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានដឹកនាំក្រុមការងារខណ្ឌ ចុះទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះសាច់ញាតិ ស្ថិតនៅសង្កាត់អូរឫស្សីទី ៣ ខណ្ឌ ៧ មករា។

លោកអភិបាលខណ្ឌ ៧ មករា បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ ស្របតាមការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ និងពិនិត្យមើលស្ថានភាពជាក់ស្ដែង ដើម្បីសម្របសម្រួលជួយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន និងទំនាក់ទំនងជួយរកការងារថ្មីជូនពួកគាត់។

ជាមួយនេះ លោកក៏បានជួយផ្ដល់នូវប័ណ្ណសមធម៌ និង ធ្វើសៀវភៅគ្រួសារ ឬ សំបុត្រកំណើត ដល់ប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ឡើងវិញ ប្រសិនជាឯកសាររបស់ពួកគាត់បានបាត់ ដើម្បីឲ្យគ្រួសារពួកគាត់អាចទទួលបានសិទ្ធិ និងអត្ថប្រយោជន៍សង្គមតាមច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


