Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង ចាប់ផ្តើម​ស្ថាបនា​ឡើង​វិញ ក្រោយ​បញ្ចប់​រៀបចំប្រព័ន្ធ​ទឹកកខ្វក់​ក្រោម​ដី​​រួច​រាល់

បានផុស

នៅ

ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបាន​បង្ហាញ​ការ​ត្រេកអរគ្រប់ៗគ្នា ក្រោយ​មន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ​បានចាប់ផ្តើម​ជួស​ជុល​​ផ្លូវ​មួយ​ចំនួន​ធំនៅក្នុងក្រុងបាត់ដំបង​ប៉ែកខាងលិចដងស្ទឹងសង្កែ ដែល​បានបង្កលក្ខណះងាយស្រួលដល់ការ​ធ្វើដំណើរ​​របស់​​ប្រជាពលរដ្ឋ ក៏ដូចជាសាធារណះជនទូទៅ។

ផ្លូវលេខ ២.៥ ផ្លូវលេខ ១ ផ្លូវសួនព្រែកមហាទេព ផ្លូវជុំវិញផ្សារបឹងឈូក ផ្លូវឡាអេ ព្រមទាំងកំណាត់ផ្លូវក្នុងក្រុងមួយចំនួននៅ​ត្រើយខាងលិចស្ទឹង កំពុង​ត្រូវបានជួសជុលនិងស្ថាបនាជាថ្មី បន្ទាប់ពីធ្វើការស្ថាបនាប្រព័ន្ធរំដោះទឹកកខ្វក់នៅក្រោមដីរួចរាល់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណះការខេត្តបាត់ដំបងបាន​​​ឲ្យ​ដឹង​ថា ការចាប់ផ្តើម​ស្ថាបនា និងកែលម្អ​ផ្លូវ​ក្នុង​ក្រុង​ ស្របពេលដែលមួយរយៈពេលនេះមិនមានភ្លៀងធ្លាក់ ដែល​អំណោយផលដល់ក្រុមការងារក្នុងការពន្លឿនការជួស​ជុល និងសាងសង់ឲ្យកាន់តែឆាប់រហ័ស ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានការប្រសើរនិងធំទូលាយជាងមុន។

ផ្លូវជាង ២០ គីឡូម៉ែត្រ​ក្នុង​ក្រុងបាត់ដំបង​បាន​រង​ការ​ខូចខាតដោយសារ​រង​ការ​ជីកកាយដាក់ប្រព័ន្ធលូដែល​ក្នុងនោះ ៦០ ភាគរយស្ថិតនៅត្រើយខាង​លិច​ស្ទឹងសង្កែ ហើយ​នៅប្រហែល ៤០ ភាគរយទៀត ក្រសួងហិរញ្ញវត្ថុកំពុងសម្រួលឯកសារក្នុងការដេញថ្លៃ ដែល​រួចរាល់ពេលណានឹង​ចុះអនុវត្តភ្លាមៗ។

បើតាម​អ្នក​ស្រី គឹម សុគន្ធារី ផ្លូវនៅសល់ ៤០ ភាគរយ​ទៀត​ស្មើ ១១ គីឡូម៉ែត្រទៀត ក៏​ស្ថិតនៅក្នុងគម្រោង​ជួសជុលកែលម្អឡើងវិញដោយរក្សាភាពដើមរបស់ផ្លូវ។

លោក សុង សឺង ប្រធានការិយាល័យសាធារណះការក្រុងបាត់ដំបងបាន​បញ្ជាក់ថា នៅក្នុង​​ក្រុងបាត់ដំបងមានសង្កាត់ចំនួន ៤ ស្ថិតក្នុងគម្រោងស្តារដាក់លូ និងកែលម្អសោភ័ណ្ឌភាព​ក្នុង​នោះ​មាន​សង្កាត់ព្រែកព្រះស្តេច សង្កាត់រតន: សង្កាត់ស្វាយប៉ោ និងសង្កាត់ចំការសំរោង។

ក្រុងបាត់ដំបង​មានផ្លូវសរុប​ប្រវែង ១៧៦ ខ្សែ ខណះផ្លូវមួយចំនួនធំបានកំពុងស្ដារជួសជុល និង​មួយចំនួនទៀតស្ថិតក្នុងគម្រោង​​នៅឡើយ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម