ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ រំលឹកពីទិដ្ឋភាពទទួលស្វាគមន៍ពលករយ៉ាងកក់ក្តៅនៅច្រកព្រំដែន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកអំពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដល់ទឹកដីកំណើតវិញជាលើកដំបូង បន្ទាប់ពីនៅថៃមានការបារម្ភដល់ការធ្វើទុក្ខបុកម្និញពីក្រុមជាតិជ្រុលនិយមថៃ។

ការរំលឹករបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសអញ្ជើញផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ប្រជាពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ហេង សួរ បានលើកឡើងថា អនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងការងារ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តជាប់ព្រំដែន បានរួមសហការគ្នាល្អក្នុងការរៀបចំមណ្ឌលសំចត និងកន្លែងទទួលពលករចំនួន៦កន្លែង ដើម្បីរង់ចាំទទួលស្វាគមន៍ពលករត្រឡប់មកពីប្រទេសថៃ។ ដោយឡែក សមត្ថកិច្ចនៅច្រកព្រំដែនបានសម្រួលមិនទាមទារឯកសារ ឬមួយការបំពេញបែបបទនៅពេលដែលពលរដ្ឋ និងពលករវិលត្រឡប់មកវិញនោះទេ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា នៅមណ្ឌលសំចតទាំង៦ មានមន្ត្រីក្រសួងការងាររង់ចាំទទួលស្វាគមន៍ និងផ្តល់ព័ត៌មានការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងប្រាប់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គម។ ជាមួយគ្នានោះ ក៏មានរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុវជនស្ម័គ្រចិត្ត បានចូលរួមចំណែកនៅទីនោះ ដើម្បីសម្របសម្រួលការហូរចូលមកវិញនៃពលករ ជួយលើកដាក់ឥវ៉ាន់ ផ្តល់ជូនទឹកសុទ្ធ ផ្តល់បញ្ជីឈ្មោះរោងចក្រ ផ្តល់រថយន្តធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ក៏ដូចជាមានការឆុងមីជូនផងដែរ។

លោកថ្លែងថា៖«ឥឡូវនេះ នៅពេលដែលយើងធ្វើការអង្គេតមើលទៅទាំងអង្គការ IOM ឬក៏អង្គការផ្សេងៗទៀតដែលពាក់ព័ន្ធនៅពេលដែលគាត់បានសួរបងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់ត្រឡប់មកវិញនេះ គាត់បានកោតសរសើរ ហើយគាត់ពេញចិត្តចំពោះការសម្រួបសម្រួលរបស់រាជរដ្ឋាភិបាលក្នុងការទទួលស្វាគមន៍គាត់នៅតាមច្រក»។

សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធ និងការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ រាជរដ្ឋាភិបាលកម្ពុជាបានប្រមើលឃើញថា កំសួលនៃក្រុមជាតិជ្រុលនិយមថៃនឹងបង្កើនការធ្វើទុកបុកម្និញលើពលករកម្ពុជា។ ហេតុនេះ សម្តេចតេជោក៏ដូចជាសម្តេចធិបតី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនចូលទៅទទួលស្វាគមន៍ប្រជាពលរដ្ឋ និងអំពាវនាវពលរដ្ឋវិលត្រឡប់មកប្រទេសកំណើតវិញ បើសិនជាខ្លួនយល់ថា មានការរើសអើង យាយី ធ្វើទុក្ខបុកម្និញចំពោះសុខសុវត្ថិភាព។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីថៃមានចំនួនប្រមាណជាង៩០ម៉ឺននាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


