ព័ត៌មានជាតិ
គណៈកម្មការអនុសញ្ញាអូតាវ៉ាទទួលយកការបំភ្លឺរបស់កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ
គណៈកម្មការអនុសញ្ញាអូតាវ៉ាបានកត់សម្គាល់ការឆ្លើយតបរបស់កម្ពុជាដោយបានច្រានចោលការចោទប្រកាន់របស់ថៃលើការដាក់មីនថ្មី និងលើកទឹកចិត្តដល់កម្ពុជា និងថៃបន្តកិច្ចសន្ទនា កាត់បន្ថយភាពតានតឹងប្រកាន់ខ្ទាប់នូវបទឈប់បាញ់ និងបន្តជំរុញសកម្មភាពមីនមនុស្សធម៌។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មាននៅល្ងាចថ្ងៃទី២៦ ខែសីហា នេះថា ក្រោយពីថៃបានចោទប្រកាន់ជាបន្តបន្ទាប់លើកម្ពុជាដែលថាបានដាក់មីនថ្មីនោះ កម្ពុជាបានប្រើមធ្យោបាយការទូតទៅកាន់ប្រធានអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សតែម្ដងដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ទាំងការដាក់លិខិតទៅផ្ទាល់ និងប្រជុំបកស្រាយនៅថ្ងៃទី២១ ខែសីហា ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ និងបានហៅការចោទប្រកាន់នោះថាគ្មានមូលដ្ឋាន ក្រោមហេតុផលនយោបាយ ហើយខ្វះនូវសំអាងដែលមិនអាចទុកចិត្តបាន និងជាការប៉ុនប៉ងបង្ខូចកម្ពុជា។
លោកក៏បានលើកឡើងពីសំអាងដែលអង្គការដោះមីនអន្តរជាតិដូចជា APOPO និង HALO TRUST បានអះអាងពីគ្រាប់មីនទាំងនោះថាជាមីនចាស់ចំពោះសមាជិកអនុសញ្ញាអូតាវ៉ាផងដែរ។
លោកថា៖ «សូមជម្រាបផងដែរថាប្រធានអនុសញ្ញាអូតាវ៉ា ហើយនឹងសមាជិកបានធ្វើការកត់ត្រានូវការបំភ្លឺរបស់កម្ពុជាហើយក៏បានទទួលស្គាល់នូវការរួមចំណែកដ៏យូរអង្វែងរបស់កម្ពុជាក្នុងសកម្មភាពមីន»។

ជាមួយគ្នានោះកម្ពុជាក៏បានអះអាចជាថ្មីពីការគោរពអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាមិនដែលដាក់មីនថ្មីនោះទេចាប់តាំងពីពេលដែលខ្លួនក្លាយជាសមាជិកអនុសញ្ញាអូតាវ៉ានៅឆ្នាំ២០០០មកផងដែរ។
បន្ទាប់ពីដើរល្បាតជាន់មីនដាច់ជើងជាបន្តបន្ទាប់ថៃបានទម្លាក់កំហុសពីការដាច់ជើងរបស់ទាហានខ្លួនថាជាន់មីនដែលទាហានកម្ពុជាលួចចូលដាក់ក្នុងដីថៃ រហូតបង្កើតរូបភាពជាច្រើនដើម្បីចោទប្រកាន់កម្ពុជាផងដែរ។ ទោះជាយ៉ាងណាកម្ពុជាបានធ្វើការបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់ទាំងនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


