ព័ត៌មានជាតិ
សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ទទួលបានការគាំទ្រលើការបណ្តុះបណ្តាលជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

គោលបំណងនៃជំនួបគឺ ទី១ បង្ហាញពីចក្ខុវិស័យ សមិទ្ធិផល និងទិសដៅបន្តការងាររបស់ JCI Cambodia ដែលបានសម្រេចនាពេលកន្លងមក រួមមានការចូលរួមការងារសង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសចូលរួមក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាពដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា និងទី២ ស្នើសុំនូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។

លោករដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់សិទ្ធិអំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ដែលមានបណ្ដាញក្រុមហ៊ុនច្រើនជាសមាជិកជួយផ្សព្វផ្សាយ និងបង្កើនឱកាសការងារជូនដល់ពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ JCI Cambodia ក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងគាំទ្រដល់ការបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំង រវាងក្រសួង និង JCI Cambodia។

ជាការឆ្លើយតប លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលផ្ដល់នូវការគាំទ្រលើកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររបស់លោក បន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាពដោយផ្ដោតលើកម្រិតវិទ្យាល័យ ដើម្បីចូលរួមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅជួយលើកស្ទួយការផលិតផលក្នុងស្រុក និងបង្កើនឱកាសទទួលបានការងារ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


