ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា បើកដំណើរការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៥ មានក្រុមហ៊ុនឯកជនចូលរួមចំនួន ៦
គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៥ ដែលជាកញ្ចប់មូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា មានក្រុមហ៊ុនចំនួន ៦ បានចូលរួមដេញថ្លៃ ដើម្បីអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ក្នុងខណ្ឌ ៧ មករា។


ការដាក់ដេញថ្លៃនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំខណ្ឌ ៧ មករា ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីចៅសង្កាត់ ហើយក្រុមហ៊ុនចំនួន ៦ ក្រុមហ៊ុន បានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ចំនួន ៨។

លោក ថេង សុថុល បានលើកឡើងពីសមិទ្ធផល នៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង ៨ ឆ្នាំ ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ស្ថាបនាលូមេ ស្តារលូ ជួសជុលផ្លូវ ស្ថាបនា កែលំអ ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។



លោកបានអំពាវនាវដល់ក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណភាព ធានាបានក្នុងការដំណើរការការដ្ឋាន។ បន្ថែមទៀតនោះ មន្ត្រីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មិនត្រូវស៊ីសំណូកគ្នានោះឡើយ។
លោក ឯក ឃុនដឿន លើកឡើងដែរថា ការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ។

លោកក៏បានស្នើឲ្យគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសការពិនិត្យផ្ដល់យោបល់ សរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ ដោយត្រូវមានទំនួលខុសត្រូវចំពោះលទ្ធផលគម្រោង។ ក្នុងលក្ខខណ្ឌ ទាំងមន្ត្រី និងក្រុមហ៊ុន មានការសូកប៉ាន់គ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ ពេលជំនាញស្រាវជ្រាវដឹង គឺ ទាំងមន្ត្រី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនមានវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕
អត្ថបទ ៖ រដ្ឋា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


