ព័ត៌មានជាតិ
សភាពាណិជ្ជកម្មអាមេរិក អ៊ីស្រាអ៊ែល និងអឺរ៉ុប ស្ថិតក្នុងប្រតិភូដែលព្រឹទ្ធសភាកម្ពុជានាំទៅមើលការបំពានសិទ្ធិមនុស្សរបស់ទាហានថៃលើដីកម្ពុជា
អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាលោក ធន់ វឌ្ឍនា បានដឹកនាំតំណាងសភាពាណិជ្ជកម្មបរទេសមួយចំនួនរួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្រ្តាលី អ៊ីស្រាអែល ឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងក្រុមហ៊ុនឯកជនមួយចំនួនទៀត បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន កម្ពុជា-ថៃ ដែលទាហានថៃបានរាយបន្លាលួស និងបានយកកង់ឡានបិទផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅទីលំនៅឋានខ្លួនវិញបាន ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គួរឱ្យដឹងផងដែរថាទាហានថៃបានចាប់ផ្ដើមចូលមករាយលួសបន្លាដេញពលរដ្ឋខ្មែចេញពីផ្ទះ និងបំផ្លាញផ្ទះសំបែងរបស់ពលរដ្ឋខ្មែរដោយចាប់ផ្ដើមពីថ្ងៃទីទី១៧ ខែសីហា នៅឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយការបណ្ដេញចេញនេះពលរដ្ឋនៅបន្តដេកក្រោមតង់ក្បែរបន្លាលួស និងកង់ឡានដែលថៃដាក់នោះរហូតមកដល់ពេលនេះ។
ក្នុងពេលជួបជាមួយពលរដ្ឋអនុប្រធានទី២ ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជាក់មុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននេះ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានអនុវត្តចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

ការនាំក្រុមសភាពាណិជ្ជកម្មប្រទេសមានសេដ្ឋកិច្ចធំៗទាំងនេះទៅកន្លែងដែលថៃដេញពលរដ្ឋខ្មែចេញពីផ្ទះសំបែងគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអគ្ករាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក កែវ ឈា បានរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ទ័ពថៃ និងរូបថតឯកសារនៃការបំពានទាំងនោះទៅអគ្កលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


