Connect with us

ព័ត៌មានជាតិ

នៅព្រឹកនេះ បុគ្គលិកអប់រំ ចាប់ផ្តើមផ្ទៀងផ្ទាត់សន្លឹកកិច្ចការរបស់បេក្ខជនដើម្បីធ្វើកំណែ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១​ ខែ កញ្ញានេះ បុគ្គលិកអប់រំ ចាប់ផ្តើមសកម្មភាព​​​ពិនិត្យ​ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ​ដើម្បីត្រៀមរៀបចំធ្វើកំណែរបស់បេក្ខជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​សមាជិក​គណៈកម្មការ​​​​ក្រុម​មុខវិជ្ជា នៅ​តាម​មណ្ឌល​កំណែទាំង១០ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​រាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរសម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំបញ្ជាក់ថា៖«គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន យ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ»។

ដើម្បីតម្លាភាព ក្រសួងអប់រំហាមយកចូល និងប្រើប្រាស់ទូរសព្ទដៃនៅក្នុងមណ្ឌលកំណែ។ ក្រសួងព្រមានថា៖«អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត»។ លើសពីនេះ សម្រាប់អ្នកដែលមិនអាចទុកទូរសព្ទក្នុងហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែងពីការងារកំណែភ្លាម។

គួរជម្រាបថា ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម