ព័ត៌មានជាតិ
ខេត្តស្វាយរៀងរកឃើញអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាង១ពាន់នាក់និងមានអ្នកឆ្លងកូវីដ១៩ជាង១២០នាក់
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅល្ងាចថ្ងៃទី០៧មេសានេះថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជាង១ពាន់នាក់ក្នុងនោះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៨នាក់ មានអ្នកជាសះស្បើយចំនួន២នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធជាង១ពាន់នាក់នោះកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមផ្ទះនិងនៅកាស៊ីណូបាវិតម៉ុកបាយ។ ក្នុងនោះក្រុមការងារបានយកសំណាក់លើកទី១ចំនួន៩២៤សំណាកនិងលើកទី២ចំនួន១៩សំណាកទៅពិនិត្យរកជំងឺកូវីដ១៩។

លោកបានបន្តទៀតថា ជាលទ្ធផលមានសំណាកចំនួន១២៨សំណាកមានវិជ្ជមានកូវីដ១៩ក្នុងនោះមានជាសះស្បើយចំនួន២នាក់ ហើយអ្នកជំងឺ១២៦នាក់ប្រុស៧៦នាក់និងស្រី៥០នាក់កំពុងសម្រាប់នៅតាមមន្ទីរពេទ្យរួមមាននៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន៥៥នាក់ មន្ទីរពេទ្យសាមគ្គីរំដួលចំនួន៤៩នាក់និងនៅអគារបាវិតម៉ុកបាយចំនួន២២នាក់។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចបិទក្រុងបាវិតរយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ជាបណ្តោះអាសន្ន។ ក្រៅពីនេះរដ្ឋបាលខេត្តបានផ្អាករាល់ការធ្វើដំណើរចេញចូលក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិតម៊ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូហ្គូដឡាក់និងក្រុមហ៊ុនអ៊ីម ភើរើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតផងដែរ៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


