ព័ត៌មានអន្ដរជាតិ
ក្រោមក្រសែភ្នែកមេដឹកនាំក្នុងសម្ព័ន្ធមិត្ត ចិនបង្ហាញអានុភាពកងទ័ពនិងសព្វាវុធ
ប្រទេសចិនបានចាប់ផ្តើមក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅថ្ងៃពុធទី៣ខែកញ្ញា ដោយការចាប់ផ្តើមជាមួយការលើកទង់ជាតិដ៏ធំមួយ និងការច្រៀងចំរៀងជាតិដោយប្រជាជនចិនរាប់ពាន់នាក់ ក្រោមក្រសែភ្នែករបស់មេដឹកនាំបណ្តាប្រទេសជាសម្ព័ន្ធមិត្តដែលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) កាលថ្ងៃទី២ខែកញ្ញានេះ និងជាពិសេសបំផុតវត្តមានមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុង ដែលទើបមកដល់ក្រោយគេ។

ក្បួនដង្ហែរដែលប្រារព្ធខួប៨០ឆ្នាំនៃចាប់តាំងពីការចុះចាញ់កងទ័ពអធិរាជរបស់ជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ដែលជាការបិទបញ្ចប់សង្គ្រាមលោកសម្រាប់តំបន់អាស៊ី បានបង្ហាញនូវកងអនុសេនាតូចដើរក្បួនរបស់កងទ័ពរំដោះប្រជាជន ក៏ដូចជាឧបករណ៍យោធាទំនើបៗដូចជា កាំជ្រួចល្បឿនលឿនជាងសំឡេង យន្តហោះគ្មានមនុស្សបើក និងរថក្រោះ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ទស្សនីយភាព «ទិវាជ័យជំនះ» ដែលស្តែងឲ្យឃើញពីការតតាំងចំពោះជំហរ របស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ចេញនូវបាវចនា «អាមេរិកទីមួយ» ដោយបានបញ្ឆេះសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសម្ព័ន្ធភាពដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹង។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានចាត់ទុកសង្គ្រាមលោកលើកទី២ ជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុង «ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន» ដែលក្នុងនោះវាបានយកឈ្នះលើភាពអាម៉ាស់នៃការឈ្លានពានរបស់ជប៉ុន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ច។ នេះបើតាមរ៉យទ័រ៕



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


