ព័ត៌មានជាតិ
ទូតបារាំងសន្យាជួយពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាល
លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១១កញ្ញា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។ ឯកអគ្គរដ្ឋទូត បារាំង បានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតជាដើម។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈ ឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្រយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាបន្តរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ទាំងផ្នែកសាធារណៈ និងឯកជន ក្នុងវិស័យសុខាភិបាល និងរួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី ឈាង រ៉ា បានសំដែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយបច្ចេកទេសអ្នកជំនាញការបារំាង គម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ ដោយនឹងសហការរៀបចំយ៉ាងជិតសិទ្ធជាមួយភាគីមិត្តបារាំង។ នេះជាវេទិកាឱកាសដ៏ពិសេស ដើម្បីបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី ប្រើប្រាស់ភាសាបារំាង៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


