ព័ត៌មានជាតិ
សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ឧបត្ថម្ភថវិកា និងសម្ភារៈជូនកងទ័ពព្រំដែន
លោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និងជាសមាជិកក្រុមគណៈកម្មការនាយក នៃក្រុមកីឡាសេនាយុត្តិធម៌ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយប្រគល់ជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។

ដំណើរអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយប្រគល់ជូនកងទ័ព ដែលដឹកនាំដោយលោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង នាពេលនេះ គឺលោកអញ្ជើញចុះចំនួន៣ទីតាំងគឺមានដូចជា ៖ តំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងជប់គគីរ។
ក្រៅពីប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដល់កងទ័ពទាំង៣ទីតាំង លោកប្រធានសាលាឧទ្ធរណ៍ ក៏បានប្រគល់ម៉ូតូ និងថវិកា ដល់កងទ័ពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា២លានរៀល ផងដែរ។

ក្នុងនាមសមរភូមិក្រោយ លោក សម ប៊ុនថុន បានថ្លែងនូវការកោតសរសើរដល់វីរកងទ័ពយើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីមិនឱ្យចោរសៀមឈ្លានពានបានឡើយ។
ជាចុងក្រោយ លោកប្រធានសាលាឧទ្ធរណ៍ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមកីឡាសេនាយុត្តិធម៌ ដែលបានចូលរួមឧបត្ថម្ភសម្ភារ ថវិកា ហូបអាហារ ជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យផងដែរ៕



អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


