Connect with us

ព័ត៌មានជាតិ

អ្នក​នាំពាក្យ​ក្រសួងការពារជាតិប្រាប់ថៃឱ្យ​គោរពពាក្យ​សំដី​របស់​ខ្លួនដែល​ឯកភាព​ជាមួយកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​របស់​ថៃ​ដែល​ថា​កម្ពុជា​បាន​បង្ហោះ​ដ្រូន​ចូល​ដែន​អាកាស​ថៃ និង​ស្នើ​ដល់​ថៃ​ឱ្យ​គោរព​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ GBC ត្រង់​ចំណុច​ដែលថា​ភាគីទាំង​ពីរ​ត្រូវ​ចៀស​វាង​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ឬ​ក្លែង​ក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានបាងកកប៉ុស្តិ បាន​ដកស្រង់សេចក្ដី​រាយការណ៍​របស់​កង​ទ័ព​ភូមិភាគ​២​របស់​ថៃ​មកចុះ​ផ្សាយកាលពីថ្ងៃអាទិត្យថា ​មាន​ដ្រូនកម្ពុជាជាង​៨០​គ្រឿង​ត្រូវ​បាន​រក​ឃើញជិត​ព្រំដែន​ថៃ ហើយ​ក្នុង​នោះ​ខ្លះបានហោះចូលជ្រៅ​ក្នុង​ដែន​អាកាសថៃ​ផងដែរ​។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០២៥​នៃ​ លោកស្រី ម៉ាលី សុជាតា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​បង្ហោះដ្រូន​ចូល​ដី​ថៃ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន គ្មានភស្ភុតាង ដែល​នាំ​ឱ្យ​ស្ថានភាព​ព្រំដែន​កើន​ឡើង​នូវ​ភាព​តាន​តឹង និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​គ្នា​រវាងប្រទេស​ទាំង​ពីរ។

លោក​ស្រី​បញ្ជាក់​ថាកម្ពុជា​មិន​បាន​បង្ហោះ​ដ្រូន​ចូល​ដែន​អធិបតេយ្យភាព​របស់​ថៃនោះ​ទេ ហើយ​សូមឱ្យ​ថៃ​គោរព​នូវ​ពាក្យ​សំដី​របស់​ខ្លួនជាមួយ​កម្ពុជា។

លោកស្រី​ថា៖ «សូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ»។

អគ្គបញ្ជាការទ័ពថៃ Pana Klaewplodthuk ចុះពិនិត្យ​ភូមិភាគ២ថៃ​កាលពី​ថ្ងៃសៅរ៍

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ជាក់​ថា កម្ពុជានៅ​តែ​គោរព​នូវ​សំដី​របស់​ខ្លួន​និង​ការ​ប្ដេជ្ញាចិត្តចំពោះ​បទ​ឈប់បាញ់ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ទាំង​អស់​ជាមួយ​ថៃ​ទាំង​កិច្ច​ប្រជុំ GBC និង RBC។

ការក្រើនរំលឹកទៅ​ថៃ​ពេល​នេះ​គឺ​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការ​សម្រេច​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ កម្ពុជា ថៃ (GBC) ដែល​ក្នុង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ​មាន​ចំណុច​មួយ​ដែល​ថៃ​បាន​សន្យា​ជាមួយ​កម្ពុជា​គឺ​ ការ​ឯកភាពបញ្ជៀសការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែង​ក្លាយ​ ការ​ចោទ​ប្រកាន់ ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ញុះញង់ ទោះ​ក្នុង​ទម្រង់ណាក៏ដោយ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម