ព័ត៌មានជាតិ
ក្រសួងការងារដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន៧ទីតាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រលប់មកពីថៃ។

ទីតាំងទាំង៧ នោះរួមមាន ផ្លូវជាតិលេខ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប ឡាក់គី ឈូកមាស, ផ្លូវជាតិលេខ៥ ខាងមុខវត្តទេពប្រណំ ជិតដល់ចំណុចប្រសប់ផ្លូវ៥១, ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ជិតដល់ផ្លូវបំបែករូបសំណាក់ផ្តិល និងផ្លូវជាតិលេខ៦ ជិតវត្តគៀនឃ្លាំង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងផ្ទាំងផ្សព្វផ្សាយទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលទើបមកពីថៃក្នុងការរកការងារធ្វើ ឬសិក្សាជំនាញបន្ថែម។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា “ការដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋខ្មែរដែលចង់ស្វែងរកការងារធ្វើនោះទេ តែវាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពលរដ្ឋខ្មែរក្នុងការចុះឈ្មោះចូលធ្វើការ ឬចុះឈ្មោះរៀនជំនាញ ដោយគ្រាន់តែស្កេនកូដ QR នៅលើផ្ទាំងផ្សព្វផ្សាយទាំងនោះ ដើម្បីចុះឈ្មោះជាការស្រេច”។

បន្ថែមពីនេះ លោក ស៊ុន មេសា ក៏សូមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបដែលចង់រកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ឬស្កេនកូដ QR រកការងារ ដែលអាចរកបាននៅក្នុងបណ្តាញសង្គមរបស់ក្រសួងការងារ និង NEA ដើម្បីចុះឈ្មោះចូលធ្វើការឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា និងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការ ប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់ប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ ក្រសួងការងារបានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


