ព័ត៌មានជាតិ
វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tourដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជានាខែវិច្ឆិកា
កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែលព្រឹត្តិការណ៍នេះនឹងធ្វើនៅរមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអ៉ឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូនហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។


អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាពអន្តរជាតិ។ ការប្រកួត Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈវិស័យនៃកីឡាលំដាប់ពិភពលោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោក។ ព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយកមោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេសចរណ៍ផងដែរ។”


សូមបញ្ជាក់ផងដែរថា ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន, គ្រុឌ, ភេសជ្ជៈកីឡាបំពេញជាតិទឹក វី-អាកទីវ និងទឹកពិសាប្រណិត វី-អាកទីវ ក៏នឹងត្រូវដាក់បម្រើជូនភ្ញៀរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនហ្គោល Vattanac Legends Championship ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥៥ ម៉ឺនដុល្លារ ដល់ម្ចាស់ជើងឯកសម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


