ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវឲ្យយុវជនចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ខណៈអ្នកចុះឈ្មោះកើនឡើងដល់ជាង ១៣ម៉ឺននាក់
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីបានដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមក មានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ១៣៧ ៦៥៣នាក់។ ក្នុងនោះ មានសិស្សកំពុងសិក្សាចំនួន ៣៥ ៦៩២នាក់ និងសិស្សបានបញ្ចប់ការសិក្សាមានចំនួន ៥២ ៥២២នាក់។ ដោយឡែក សិស្សដែលបានទទួលការងារធ្វើបន្ទាប់ពីរៀនចប់មានចំនួន ២៥ ៩១៣នាក់។ នេះបើគិតត្រឹមខែសីហា ឆ្នាំ ២០២៥។
លោក ស៊ុន មេសា បានអំពាវនាវដល់យុវជន ជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ។

អ្នកនាំពាក្យដដែល ក៏បានជំរុញឱ្យមាតាបិតា និងអាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយសិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធនៃការអនុវត្តជាក់ស្ដែង។

គួររំលឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១លាន ៥សែននាក់ (រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធដែលត្រូវបង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញ) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ គឺត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្រាប់ជំនាញក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ រួមមាន៖ ការងារកំបោរ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុអគារ, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, ការងារការ៉ូ, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការថែទាំ និងជួសជុលទូរសព្ទដៃ, ការជួសជុល និងថែទាំជណ្ដើរយន្ដ, ការបន្សីលោហៈ, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលរថយន្ដ, សេវាកម្មធនធានមនុស្ស, សេវាកម្មរដ្ឋបាល, សេវាកម្មកុំព្យូទ័រ, សេវាកម្មអតិថិជន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកាត់សក់បុរស, ការវាស់ភ្នែក និងកាត់កញ្ចក់វែនតា និងសេវាកម្មសម្អាងកាយ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


