Connect with us

ព័ត៌មានជាតិ

រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ថ្មី​ម្នាក់​ទៀត​ ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​មក​កាន់​សៀមរាប​ ក្នុងនោះ​មាន​អ្នក​រួម​ដំណើរ​១៩នាក់​

បានផុស

នៅ

អ្នកវិជ្ជមាន​កូវីដ១៩ថ្មី​ម្នាក់ទៀត ​ត្រូវ​បាន​រក​ឃើញ​តាម​ប្រព័ន្ធ QR Code ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​មក​កាន់​ខេត្ត​សៀមរាប ដោយ​ក្នុង​នោះ​មាន​អ្នករួម​ដំណើរ​១៩នាក់ផ្សេងទៀត នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​។

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​សៀមរាប​បាន​រក​ឃើញ​អ្នកវិជ្ជមានកូវីដ១៩​ខាង​លើ​នេះ ភេទ​ស្រី​អាយុ៤៦ឆ្នាំ រស់​នៅ​ភូមិ​គោកចាន់​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប។ ​តាមរយៈ​របាយការណ៍​ QR Code បាន​ឲ្យ​ដឹងថា អ្នកស្រី​នៅ​ព្រំប្រទល់ខេត្ត​សៀមរាប និង ខេត្ត​កំពង់ធំ ហើយ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ម៉ាក​ហ៊ីយ៉ានដាយ​ ពាក់ស្លាកលេខ​ 3D-9211 ដែល​មាន​អ្នករួមដំណើរ​ចំនួន១៩នាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏បានបន្តទៀត​ថា អ្នកផ្ទុកកូវីដ១៩​ខាងលើ​នេះ បាន​ចេញ​ពីខេត្ត​ស្វាយរៀង ឆ្លងកាត់​រាជធានីភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ​ រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​សូម​អំពាវនាវ​ដល់​អ្នករួមដំណើរ​ក្នុងរថយន្ត​ក្រុង​ទាំង១៩នាក់​ សូម​រួសរាន់​ទំនាក់ទំនង​មក​យក​សំណាក​ ហើយ​សមាជិកគ្រួសារ​​នៃ​អ្នករួមដំណើរ​ទាំង១៩នាក់​ ត្រូវ​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះរៀងៗខ្លួន​៕

ពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម