ព័ត៌មានជាតិ
ភ្នំពេញ សម្រេចបិទខ្ទប់តំបន់មួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
រាជធានីភ្នំំពេញ បានសម្រេចបិទខ្ទបតំបន់មួយចំនួននៅវេលាម៉ោង ០០:00 រំលងអាធ្រាត្រនេះ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុននេះ។ តំបន់ដែលត្រូវបិទខ្ទប់មាន ពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ប្រជាពលរដ្ឋរស់នៅភូមិទ្រុងមាន់ ក្នុងខណ្ឌសែនសុខ និងប្រជាពលរដ្ឋរស់នៅចំនួន ៦ ភូមិទៀតស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលភូមិទាំងនេះមានបងប្អូនកម្មកររស់នៅច្រើន។
លោកបានបន្ថែមថា ការបិទខ្ទប់ភូមិដ្ឋានខាងលើនេះ ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងកូវីដ១៩ និងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានអាជ្ញាធរបិទតំបន់របស់ខ្លួន ដែលពិតជាបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់បងប្អូនជាក់ជាមិនខាន។ ប៉ុន្តែយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបញ្ហាផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋស្នើមកអាជ្ញាធរ និងកងកម្លាំង នឹងរង់ចាំសហការជាមួយបងប្អូនជានិច្ចចំពោះបងប្អូន ដែលត្រូវការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចង់ទិញអាហារ និងថ្នាំពេទ្យអាជ្ញាធរនឹងសម្រួលជូនបងប្អូនជានិច្ច។
អត្ថបទ៖ស្រី រ័ត្ន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


