ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រារព្ធពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង ១ ខ្សែ ប្រវែង ៦៧៧ ម៉ែត្រ នៅភូមិជម្ពូវ័ន ២
កាលពីព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រារព្ធពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង ១ ខ្សែ ស្ថិតក្នុងភូមិជម្ពូវ័ន ២ និងភូមិអូដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល។


លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ធ្វើដំណើរ ប្រកបរបរផ្សេងៗ ជាពិសេសសិស្សានុសិស្សឆ្លងកាត់ អាជ្ញាធរថ្នាក់ខណ្ឌ បានចាត់តាំងមន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែងដើម្បីស្ថាបនាជាផ្លូវបេតុង។

លោក វ៉ា សាវឿន បានបន្តថា ការស្ថាបនាជួសជុលផ្លូវបេតុងអាមេ ១ ខ្សែ ខាងលើនេះ មានប្រវែង ៦៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិជន្ពូវ័ន ២ និងភូមិអូដឹម ដោយប្រើប្រាស់ថវិការបស់មូលនិធិសង្កាត់ ឆ្នាំ ២០២៥។

ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេនេះ ក្រោមអធិបតីភាពលោក យិន គា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ ៖ សុខា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


