ព័ត៌មានជាតិ
សម្ដេចតេជោប្រាប់ម៉ាឡេស៊ីថា កម្ពុជាចង់បាននូវការគោរពបទឈប់បាញ់ពេញលេញមួយពីភាគីថៃ
ការគោរពបានពេញលេញនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ជាបំណងប្រាថ្នាដែលកម្ពុជាចង់បាន ដើម្បីឈានទៅស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់សមាជិកសភាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបជាមួយប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ី ដឹកនាំដោយលោក Datuk Wira Dr. Mohd Hatta bin Md Ramli ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកអំពីសភាពការណ៍វិវត្តចុងក្រោយនៃបញ្ហាជម្លោះតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ពិសេសបញ្ហាប្រឈមពេលបច្ចុប្បន្នដែលកំពុងមានឡើងក្នុងជម្លោះនេះ។

សម្ដេចតេជោ បានពន្យល់ទៅកាន់ប្រតិភូសមាជិកសភាម៉ាឡេស៊ីពីរឿងរ៉ាវនៃការកើតឡើង និងបញ្ជាក់ពីគោលជំហររបស់កម្ពុជាដែលកំពុងតែព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធី ធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងដើម្បីឈានទៅសភាពការណ៍វិលមករកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោ ប្រាប់ប្រតិភូសមាជិកសភាម៉ាឡេស៊ី ថា នេះជាជំហររបស់កម្ពុជា។

ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបន្តរាលដាលពេញព្រំដែនរវាងប្រទេសទាំងពីរ រហូតក្លាយទៅជាសង្គ្រាមដោយប្រដាប់អាវុធ អស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា។ តែយ៉ាងណា ក្រោយពីមានកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេន ប្រទេសទាំងពីរបានទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
បើទោះជាបទឈប់បាញ់ចូលជាធរមានក៏ពិតមែន តែគេមើលឃើញថា ថៃនៅតែបន្តសកម្មភាពរំលោភបំពានបទឈប់បាញ់ ដោយថៃតែងតែបង្កហេតុនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់។

ក្នុងកាលៈទេសៈដែលបញ្ហាព្រំដែនកំពុងបន្តអូសបន្លាយដោយសារការបន្តលោភបំពានរបស់ភាគីថៃមកលើបទឈប់បាញ់ សម្ដេតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៅកាន់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបានពេញលេញ ហើយឈានទៅរកដំណោះស្រាយមួយឱ្យមានការវិលមករកនូវប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។
សម្តេចតេជោ ក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់នេះ។
ឆ្លើយតបទៅនឹងសម្ដេចតេជោ លោក Datuk Wira Dr. Mohd Hatta bin Md Ramli សមាជិកសភាម៉ាឡេស៊ី បានបង្ហាញក្ដីសង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសទាំងពីរនឹងអាចដោះស្រាយបានដោយសន្តិវិធី ក្នុងពេលខាងមុខ ហើយរំពឹងថា សន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


