Connect with us

ព័ត៌មានជាតិ

ព្រឹកមិញ​ផ្សារសាមគ្គីក្រុងក្រចេះ និងផ្លូវជុំវិញផ្សារ រងការ​ជន់​លិច ក្រោយ​មានភ្លៀងមួយមេធំ

បានផុស

នៅ

នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ខេត្តក្រចេះមានភ្លៀងធ្លាក់ខ្លាំងនៅទីប្រជុំជនក្នុងក្រុងក្រចេះ បង្កឱ្យទឹកជន់លិចផ្លូវបេតុងមួយចំនួន និងនៅជុំវិញបរិវេណផ្សារសាមគ្គីក្រុងក្រចេះ ក្នុងសង្កាត់ក្រចេះ។ តែការលិចនេះពុំបានបង្កឲ្យមានការរំខានយូរនោះទេដោយអាជ្ញាធរបានប្រើម៉ាស៊ីនបូមទឹកចេញ ហើយក៏មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរក្នុងក្រុងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញនឹងការលិចដោយសារជំនន់ទឹកភ្លៀងនេះ លោក លាង យី ចៅសង្កាត់ក្រចេះបានឱ្យដឹងថា ស្ថានភាពទឹកស្រកចុះអស់ហើយ ឥឡូវអាជ្ញាធរមានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលសង្កាត់ក្រចេះ បានចុះពិនិត្យមើលទ្វាទឹកនិងតំបន់ណាដែលជំនន់ទឹកភ្លៀងខ្ពស់ជាង គឺបើកទ្វារទឹក ហើយចាប់តាំងពីម៉ោង ៦:៣០ នាទីព្រឹកមក គឺអាជ្ញាធរសង្កាត់បានប្រើម៉ាស៊ីនបូមទឹកចេញ ហើយក៏មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរក្នុងក្រុងដែរ។បច្ចុប្បន្ន ក្នុងសង្កាត់ក្រចេះ គឺប្រពន្ធ័លូរគ្រប់គ្រាន់ដែលអាចរំដោះទឹកបានគ្រប់ទាន់ពេលវេលា។

លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះបានបញ្ជាក់ថា ព្រឹកមិញ​នេះ ដោយសារមេឃភ្លៀងធ្លាក់ខ្លាំង បង្កឱ្យកើតជំនន់​ទឹកភ្លៀង ជន់លិចជុំវិញបរិវេណផ្សារសាមគ្គីក្រុងក្រចេះ បេនឡាន និងភូមិផ្សារវែង ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ រយៈពេលប្រហែលជា ១ម៉ោង។ ខាងក្រុងបានបញ្ជាឱ្យដំណើរការម៉ាស៊ីនបូមភ្លាមៗ និងបើកមាត់លូរដើម្បីរំដោះទឹកចេញ មកដល់ម៉ោងនេះ គឺលែងអីហើយ ដោយប្រើប្រាស់ម៉ាស៊ីនធំបូមទឹកចេញតែម្តង និងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម