ព័ត៌មានជាតិ
មន្ត្រី និងអ្នកសារព័ត៌មានមកពី ៤ រាជធានី-ខេត្ត ទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ
នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៥ ក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែង បានបើកវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន និងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ សរុបប្រមាណជាង៦០នាក់ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ។

វគ្គបំពាក់បំប៉ននេះ ធ្វើឡើងដោយមានការចូលរួមពី បណ្ឌិត ឆាយ សុផល លោក អន ភារៈអភិបាលរងខេត្តព្រៃវែង និងលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ បណ្ឌិត ឆាយ សុផល លើកឡើងថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
លោកបណ្ឌិតបានបញ្ជាក់ថា មន្ត្រីព័ត៌មានត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង និងថ្នាក់ដឹកនាំខេត្តផង ។ មន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
ជាមួយគ្នានេះ លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង លើកឡើងដែរថា វគ្គបំពាក់បំប៉ននៅពេលនេះ ពិតជាមានសារសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយជាដើម។ ទន្ទឹមនេះ ក៏មានបញ្ហាមួយចំនួនកើតឡើងក្នុងវិស័យព័ត៌មាន ដូចជា ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ពីអ្នកផលិតមាតិកា និងព័ត៌មានអសកម្មមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញរបស់ខេត្តត្រូវខិតខំធ្វើការងារនេះឱ្យបានសកម្ម។ លោក បន្តទៀតថា ក្រុមការងារប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តព្រៃវែង បានធ្វើការងារជាប្រចាំលើការងារសាធារណមតិនេះ ដោយបានជូនដំណឹង និងបំភ្លឺរាល់ព័ត៌មានមិនពិត ដែលកើតឡើងក្នុងមូលដ្ឋានខេត្តជាបន្តបន្ទាប់។
ចំណែក លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ថា ក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការសកម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ដើម្បីបកស្រាយបំភ្លឺព័ត៌មាន បន្សាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

គួររម្លឹកថា គិតមកដល់ពេលនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិចំនួន៥វគ្គ ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយព្យ ភូមិភាគនិរតី និងភូមិភាគបូព៌ា ដោយមានការគាំទ្រ និងចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានីខេត្តទាំង២៥។
វគ្គបំពាក់បំប៉នទាំងនេះ បានផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងការងារជំនាញរាប់បញ្ចូល៖១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី ៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និង៧ ពីវិធីសាស្ដ្រប្រើប្រាស់AI នៅក្នុងវិស័យសារព័ត៌មានជាដើម៕



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


