សិស្សានុសិស្សនៅខេត្តមណ្ឌលគិរី ស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្ម និងថ្កោលទោសទៅលើប្រទេសថៃ ដែលបានរំលោភបំពាន ដែនអធិបតេយ្យភាព ...
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។ លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។ លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា TAFTAC បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
នៅរសៀលនេះ ក្នុងទីក្រុងបាងកក ប្រជាជនថៃ នឹងរៀបចំពិធីជួបជុំគ្នាដើម្បីសុំសន្តិភាព ក្នុងសង្គ្រាមព្រំដែនកំពុងបន្ត ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃ...
ព្រះរាជ អាជ្ញារ ក្រុមមេធាវី អាជ្ញាធរខណ្ឌ និងសប្បុរសជនយ៉ាងច្រើនសម្រុកមកប្រគល់អំណោយជូនរដ្ឋបាលរាជធានី....
គ្រូបង្វឹក និងកីឡាករបាល់ទាត់បរទេស ធ្លាប់ប្រកបអាជីព និងកំពុងប្រកបអាជីពនៅ កម្ពុជា ច្រើនរូប បានបង្ហោះសារឈរលើ កម្ពុជា បន្ទាប់ពីរងការឈ្លានពានដែនអធិបតេយ្យពីសំណាក់ភាគីប្រទេស ថៃ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសរុបចំនួន ៩៨១ លានដុល្លារ កើន ៥,៣%...