នយោបាយ
ប្រធានបក្សមួយ និយាយពីជោគវាសនារបស់អតីតមេដឹកនាំកំពូល CNRP ក្នុងឆាកនយោបាយកម្ពុជា
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី១៦ ខែសីហា នេះបានចេញលិខិតចំហរមួយជូនសកម្មជន ប្រជាពលរដ្ឋ យុវជនកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ទាក់ទងពីភាពឈ្លៀសវៃរបស់ខ្លួន និងជោគវាសនារបស់អតីតមេដឹកនាំកំពូល CNRP ២រូប គឺលោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងឆាកនយោបាយកម្ពុជា ហើយបើតាមមេដឹកនាំបក្សនោះអះអាងថា អ្នកទាំងពីរនោះ មិនអាចមានវត្តមានក្នុងដំណើរនយោបាយកម្ពុជាឡើងវិញនោះទេ។

តាមរយៈលិខិតនោះលោក គង់ មុនីកា អះអាងថា គណបក្សឆន្ទៈខ្មែរ បាននិងកំពុងប្រព្រឹត្តិទៅឆ្ពោះទៅរកគោលដៅរបស់ខ្លួន គឺ សាមគ្គី គង់វង្ស ថ្កើងថ្កាន ហើយគណបក្សឆន្ទៈខ្មែរ មានឧត្តមគតិ ក៏ដូចជាសម្បជ្ជញ្ញៈ មនសិកា ជាគោលចំនួនពីរ គឺទី១- ផ្តល់សុវត្ថិភាព ចំពោះសកម្មជនអ្នកគាំទ្រ ដើម្បីការផ្លាស់ប្តូរ ទី២- ផ្ដល់ភាពវិជ្ជមានដល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍ យ៉ាងក្សេមក្សាន្ត និងចិរភាព ស្របស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។
ជាមួយនិងការលើកឡើងខាងលើនេះ លោក គង់ មុនីកា បានអះអាងថា “គណបក្សឆន្ទៈខ្មែរ គិតត្រូវ ធ្វើសេចក្តីសម្រេចត្រូវថា៖ អតីត CNRP-មេដឹកនាំកំពូលអតីត CNRP ទាំងពីរ សម រង្ស៊ី-កឹម សុខា មិនអាចមានវត្តមានក្នុងដំណើរនយោបាយកម្ពុជាវិញទេ”។ លោកថា ជាងបីឆ្នាំក្រោយ មានអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកនយោបាយអតីត CNRP ទាំងស្និទ្ធិ កឹម សុខា ទាំងស្និទ្ធិ សម រង្ស៊ី បានសុំសិទ្ធិ ហើយបង្កើតគណបក្សនយោបាយថ្មីៗឡើងវិញ។ ចំណុចនេះ លោក គង់ មុនីកា បញ្ជាក់ថា គណបក្សឆន្ទៈខ្មែរ គិតត្រូវ និងឈ្លាសវៃជាងគេ។
ទាក់ទងការលើកឡើងនេះ បើតាមអ្នកវិភាគនយោបាយសង្គមបានអះអាងថា ការលើកឡើងរបស់លោក គង់ មុនីកា ប្រហែលជាអាចត្រូវច្រើនជាងខុស ពីព្រោះលោក សម រង្ស៊ី ដែលមានឈ្មោះជាមេដឹកនាំឧទ្ទាមក្រៅច្បាប់នោះ មកដល់ពេលនេះ ជាប់ទោសប្រមាណជាង១០០ ឆ្នាំទៅហើយ ដោយសាតែទង្វើគឃ្លើន និងល្មើសច្បាប់របស់ខ្លួន។ ចំណែកលោក កឹម សុខា កំពុងជាប់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលអាចជាប់ទោសរាប់សិបឆ្នាំ ដូច្នេះជោគវាសនារបស់អតីតមេដឹកនាំកំពូល CNRP ទាំង២រូប នៅក្នុងឆាកនយោបាយកម្ពុជា មានតិចតួចណាស់៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


