នយោបាយ
បក្សខ្មែរស្រឡាញ់ជាតិ អំពាវនាវពលករចំណាកស្រុក ឆ្លៀតពេលពិនិត្យបញ្ជីឈោ្មះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាគណបក្សថ្មីមួយ កើតឡើងពីការរួមគ្នារវាងមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ហើយនឹងចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនោះ បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងចំណាកស្រុកនៅតាមបណ្តាប្រទេសផ្សេងៗ ឆ្លៀតពេលបន្តិចបន្តួច ដើម្បីពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត នាពេលខាងមុខ។
សេចក្តីអំពាវនាវចុះថ្ងៃទី១ ខែតុលា គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រជាពលរដ្ឋដែលកំពុងចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស ដែលមិនទាន់មានឈ្មោះបោះឆ្នោត ឬមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមមេត្តាចំណាយពេលវេលា របស់បងប្អូននៅក្នុងឱកាសដ៏មានតំលៃនេះ អញ្ជើញទៅសាលាឃុំ សង្កាត់ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១នេះ ដែលនឹងបើកដំណើរ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ និងភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅទូទាំងប្រទេស»។
បើតាមគណបក្សខ្មែរស្រឡាញ់ជាតិ នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ គ.ជ.ប និងរៀបចំឲ្យមាន៖
ទី១, ការស្រង់ និងការលុបឈ្មោះអ្នកបោះឆ្នោត ដែលទទួលមរណភាព ដែលត្រូវដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ ផ្សេងៗ។
ទី២, ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារ សំអាងត្រឹមត្រូវ។
ទី៣, ការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ ឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
គណបក្សខ្មែរស្រឡាញ់ជាតិ អះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការប្រើប្រាស់សិទ្ធិ ក្នុងនាមជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នៅក្នុងសង្គមប្រជាធិបតេយ្យ ការចុះឈ្មោះឲ្យមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គឺកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្តសម្រាប់ដឹកនាំឃុំ សង្កាត់ និងប្រទេសជាតិរបស់ខ្លួន។
ទាក់ទងបញ្ហានេះដែរ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី លោក ប្រាជ្ញ ចន្ទ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ដែលមានគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមជំរុញឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីឲ្យសកម្មភាពនេះទទួលបានជោគជ័យតាមការគ្រោងទុក។
បើតាមលោក ប្រាជ្ញ ចន្ទ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


