Connect with us

នយោបាយ

សម្តេចតេជោ៖ ASEM13ពេលនេះ ធ្វើឡើងទាន់ពេល ដើម្បីឱ្យមេដឹកនាំអាស៊ី-អឺរ៉ុបរួមគ្នាដោះស្រាយបញ្ហាប្រឈម

បានផុស

នៅ

កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានថ្លែងសារគន្លឹះបើកកិច្ចប្រជុំកំពូលដ៏សំខាន់នេះ។ ក្នុងនោះ សម្តេចតេជោបានរំលេចឱ្យដឹងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅពេលនេះ គឺធ្វើឡើងទាន់ពេលវេលា ដើម្បីឱ្យថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុបចូលរួមដោះស្រាយបញ្ហាសកល និងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី គឺបញ្ហាប្រឈមសំខាន់នៅពេលនេះ មានជាអាទិ៍ បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺនេះ។ សម្តេចហ៊ុន សែន ក៏បានអះ​អាងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការតភ្លាប់ទំនាក់ទំនង និងភាពជាដៃគូរវាងតំបន់អាស៊ី និងអឺរ៉ុប និងថា ភាពខ្លាំងនៃកិច្ចសហប្រតិបត្តិការនៃអាស៊ី-អឺរ៉ុប គឺភាពបត់បែន ការគោពគ្នាទៅវិញទៅមក ក៏ដូចជា ភាពជាដៃគូស្មើភាពជាដើម។ តាមរយៈភាពខ្លាំងនេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បញ្ហាប្រឈមនានានៅក្នុងអាស៊ី និងអឺរ៉ុបនឹងត្រូវដោះស្រាយបាន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០​២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»។ ក្នុងរយៈពេល២ថ្ងៃនេះ ថ្នាក់ដឹក​នាំASEM នឹងពិភាក្សាអំពីតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ១) ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំASEM ក៏នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយ​ផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

បន្ថែមលើនេះ កិច្ចប្រជុំASEM13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលASEM13នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជា ការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៧ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម