នយោបាយ
គ.ជ.ប ប្រើបច្ចេកវិទ្យាថ្មី ងាយរកឈ្មោះក្នុងបញ្ជីបោះឆ្នោតបានលឿន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃឈ្មោះថា “NEC KH” ចាប់ពីពេលនេះតទៅ។
កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដែលជំនួសឱ្យកម្មវិធីចាស់“Voterlist KH” និងចូលមើលអត្ថបទ កម្រងឯកសារ រូបភាព វីដេអូផ្សេងៗ ដែល គ.ជ.ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលអ្នកបោះឆ្នោត។

ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ “NEC KH” រួចធ្វើការដំឡើងជាការស្រេច។
បើតាម គ.ជ.ប ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ “NEC KH” នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។
សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ “NEC KH” នេះ គឺធ្វើឡើងស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


