គ.ជ.ប ប្រើ​បច្ចេកវិទ្យាថ្មី ងាយ​​រក​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោត​​បាន​លឿន
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គ.ជ.ប ប្រើ​បច្ចេកវិទ្យាថ្មី ងាយ​​រក​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោត​​បាន​លឿន

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃឈ្មោះថា “NEC KH” ចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដែលជំនួសឱ្យកម្មវិធីចាស់​“Voterlist KH” និងចូលមើលអត្ថបទ កម្រងឯកសារ រូបភាព វីដេអូផ្សេងៗ ដែល គ.ជ.ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលអ្នកបោះឆ្នោត។

ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ “NEC KH” រួចធ្វើការដំឡើងជាការស្រេច។

បើតាម គ.ជ.ប ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ “NEC KH” នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។

សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ “NEC KH” នេះ គឺធ្វើឡើងស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services