Connect with us

នយោបាយ

កម្ពុជាប្រកាសផ្ដល់ជំនួយ ១៣លានដុល្លារ វ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស និងរថយន្ត២គ្រឿងដល់ឡាវ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារ ដល់ប្រទេសឡាវ ដែលក្នុងនោះ៣លានដុល្លារជាថវិកា​របស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី ២៩ ខែ វិច្ឆិកា ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវបានអបអរសាទរកម្ពុជាដែលទទួលបានជោគជ័យលើការគ្រប់វិស័យជាពិសេសគឺការទទួលធ្វើជា ម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ លោកសន្យាថា នឹងសហការជាមួយនឹងកម្ពុជាធ្វើយ៉ាងណាជួយកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។ លោកបានស្នើសម្ដេចតេជោបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសគឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហា​នៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស គឺការចរចានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងភាព​ជាដៃគូគ្រប់ជ្រុងជ្រោយ។ ជំរុញឲ្យគណៈកម្មការចម្រុះនៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណាសម្រេចនូវអ្វីដែលបានកំណត់ទុក ពិសេសកិច្ចសហប្រតិបត្តិការលើការ​ពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លើសពីនេះទៀត ក៏ជំរុញការវិនិយោគផ្នែកតំបន់ និងអន្តរជាតិផងដែរ។

សម្ដេចតេជោបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។សម្ដេចគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម