នយោបាយ
លោក សុខ ឥសាន៖ ការប្រកាសមិនឲ្យយកឈ្មោះទៅប្រើប្រាស់ គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិតសម រង្ស៊ី មិនពាក់ព័ន្ធអ្នកដទៃទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការដែលលោក កឹម សុខា ប្រកាសមិនឲ្យយកឈ្មោះទៅប្រើប្រាស់ គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិតសម រង្ស៊ី មិនពាក់ព័ន្ធភាគីណាមួយទេ ប៉ុន្តែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បែរជាមិនទទួលស្គាល់ការពិត ហើយបែរជាលំលាក់កំហុសអ្នកដទៃទៅវិញ។

លោក សុខ ឥសាន បញ្ជាក់យ៉ាងដូច្នេះថា “ការប្រកាសមិនឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ឈប់យកឈ្មោះ និងរូប កឹម សុខា ទៅប្រើប្រាស់បោកបញ្ឆោតគេឯង គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិត សម រង្ស៊ី មិនពាក់ព័ន្ធនឹងភាគីទី៣ណាមួយទេ”។ លោកថា ខ្លួនឯងបែកបាក់គ្នារវាងគ្នាឯងមកបន្ទោសអ្នកដទៃ នេះសរបញ្ជាក់ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គ្មានការទទួលខុសត្រូវ។
បើតាមលោក សុខ ឥសាន ការបែកបាក់ជាមួយ កឹម សុខា មានតាំងពីដើមទីមកម្ល៉េះ តែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី មិនទទួលស្គាល់ការពិត ថែមទាំងទម្លាក់កំហុសឲ្យអ្នកដទៃទៀតផង។ លោកថា ការធ្វើនយោបាយ ដោយមិនទទទួលស្គាល់ការពិត នឹងធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ត្រូវបរាជ័យគ្រប់ជំហាន។ អ្នកដែលគ្មានការទទួលខុសត្រូវ មិនសមធ្វើជាមេដឹកនាំទេ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក សុខ ឥសាន អះអាងថា ការប្រកាសរបស់លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា គឺជាថ្ងៃញ៉ុករបស់សម រង្ស៊ី។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បន្ទាប់ពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានអះអាងថា សេចក្តីថ្លែងការណ៍លោក កឹម សុខា ដែលហាមមិនឲ្យយកឈ្មោះទៅប្រើប្រាស់ គឺជាលទ្ធផល នៃការគំរាមកំហែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលភ័យខ្លាចចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំង។
លោក កឹម សុខា ដែលគេដឹងថា ជាអតីតដៃគូសម្ព័ន្ធភាពនយោបាយយ៉ាងស្អិតរមួតជាមួយលោក សម រង្ស៊ី នោះ កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញមុខវាយប្រហារចំៗថា លោកសម រង្ស៊ី និងសហការី នៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដើម្បីកេងចំណេញនយោបាយសម្រាប់ក្រុមរបស់ខ្លួន។
ការចេញមុខវាយបកលើលោក សម រង្ស៊ី នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយ លោក សម រង្ស៊ី និងសហការី ជារឿយៗតែងតែភ្ជាប់ឈ្មោះលោក កឹម សុខា ទៅនិងសកម្មភាពផ្សេងៗ ដែលពួកគេបានធ្វើ ទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានោះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា តែងតែចេញមុខ ចេញសេចក្តីថ្លែងការណ៍បដិសេធជាញឹកញាប់ តែមើលទៅសកម្មភាពនេះនៅតែដដែល៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


