នយោបាយ
លោក ហ៊ុន ម៉ាណែត ថា លោក សម រង្ស៊ី ទៅមិនរួចជាមួយឪពុកលោក ទើបបែរមកវាយប្រហាររូបលោកវិញ
ក្រៅពីបញ្ជូនសារ«បបួលភ្នាល់គ្នា»ជាសាធារណៈទៅកាន់លោក សម រង្ស៊ី នាព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលនាអនាគត ក៏បានបកអាក្រាតរឿងលោក សម រង្ស៊ី វាយប្រហារសម្តេចតេជោ ហ៊ុន សែន មិនឈប់ឈរផងដែរ។ ប៉ុន្តែ លោក បានអះអាងថា នៅតែមិនអាចទៅរួចជាមួយឪពុករបស់លោកដដែល។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវ បែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឲ្យក្មេងមើលស្រាលថា មនុស្សចាស់វស្សា តែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ ឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឲ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ»។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ជាសីលធម៌ និងគុណធម៌ ក្នុងការរស់នៅ លោកតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែ បើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេស ធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបលោក នោះលោក គ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកទេ។ អនាគតនាយករដ្ឋមន្រ្តីកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅលោក សម រង្ស៊ីថា៖ «សូមកុំចោទថា ខ្ញុំមិនស្គាល់ចាស់ទុំ»៕
អត្ថបទ ៖ វណ្ណ សុគន្ធា


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់