Connect with us

នយោបាយ

សម្តេច​តេជោ​ ហ៊ុន សែន​ ៖ មាន​តែ​អាមេរិក​ និង​អង់គ្លេស​ទេ ដែលអាច​ចេញមុខ​ការពារប្រព័ន្ធ​អប់រំ​របស់ខ្លួន

បានផុស

នៅ

ដោយ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សញ្ញាប័ត្រ​របស់​លោក​ ហ៊ុន ​ម៉ាណែត ​ដែល​តែង​ត្រូវ​ក្រុម​មនុស្ស​ខិល​ខូច​ ជា​ពិសេស​លោក សម រង្ស៊ី​ យក​ទៅ​បរិហារ​គ្មាន​ការ​ពិត​នោះ ​សម្តេច​តេជោ ​ហ៊ុន សែន​ បាន​ចេញ​មក​អះអាង​ថា ​ដើម្បី​បញ្ជាក់​ពី​ការ​ពិត ​គឺ​មាន​អាមេរិក​ និង​អង់គ្លេស​ទេ ​ដែល​អាច​បញ្ជាក់​ពី​ការ​ពិត​បាន​។ការ​លើកឡើង​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នេះ​ គឺ​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី ​អ៊ុក ស្រីមុំ នា​ព្រឹក​ថ្ងៃពុធ ​ទី០៥ ​ខែ​មករា​ ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ថ្លែង​ទាក់ទង​ដល់​ការ​ដាក់​ពិន្ទុ​សម្រាប់​សិស្ស​បាក់ឌុប​ សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី​អះអាង​ថា៖ «ចេះ​តែ​មាន​រឿង​ចម្លែកៗ ​ដែល​ម​កដល់​ពេលនេះ ​មាន​ក្រុម​និស្សិត​ចេញ​មុខ​តវ៉ា​ជា​បណ្ដើរៗ​ហើយ ​វា​ទៅ​ជា​នៅ​ក្រៅ​ប្រទេស​បែរជា​មាន​សញ្ញាប័ត្រ​អនុគ្រោះ សញ្ញាប័ត្រ​ប្រភេទ​ទី២​ ទៅ​វិញ​។ បើ​និយាយ​ពី​សញ្ញាប័ត្រ​របស់ ​ហ៊ុន ម៉ាណែត​ សុទ្ធ​តែ​ជា​សញ្ញាបត្រ​អនុគ្រោះ​ទាំងអស់​ ។ដូច្នេះ ​ខ្ញុំ​គិត​ថា​ មាន​តែ​អាមេរិក​ទេ ​ដែល​អាច​ឆ្លើយ​បាន​សាលា​ West​ Point​ ​សុខចិត្ត​ទុក​ឲ្យ​ខូច​កិត្តិយស​សា​លាទេ ខ្ញុំ​ផ្ដាំ​ទៅ​អគ្គរដ្ឋ​ទូត​អាមេរិក​យ៉ាងណា​ឱ្យ​គាត់​មើល ​តើ​សុខចិត្ត​ឲ្យ​សាលា ​West​ Point ខូច​កិត្តិយស​ដោយសារ​សម្តី​មនុស្ស​ម្នាក់ ? តើ​អាមេរិក​អាច​និយាយ​បាន​ទេ​លើ​បញ្ហា​នេះ ​ដែល​ថា ​សាលា West ​Point​ (United​ States​ Military​ Academy) មាន​សញ្ញាប័ត្រ​ប្រភេទ​២ សញ្ញាប័ត្រ​កិត្តិយស​ តើ​សហរដ្ឋ​អាមេរិក​ការពារ​ជន​ខិលខូច ​ឬ​ការពារ​សាលា​របស់​អាមេរិក​ មិនមែន​ការពារ​ ហ៊ុន ម៉ាណែត ទេ​ គឺ​ការពារ​សាលា​ត្រូវ​ដឹង»។

ចំណែក ​ប្រទេស​អង់គ្លេស​ សាកលវិទ្យាល័យ​ប្រ៊ិសតូល ​របស់​អង់គ្លេស​ តើ​មាន​សញ្ញាប័ត្រ​ បណ្ឌិត​ប្រភេទ​២ ​ឬ​បណ្ឌិត​កិត្តិយស​ដែរ​ ឬ​ទេ​ ?​ ។ ស​ម្តេច​ បន្ត​ថា ពិត​ហើយ​ ថ្ងៃ​ដែល​សម្ដេច​ទៅ​ចូលរួម​អបអរសាទរ​កូន​ទទួល​សញ្ញាបត្របណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប្រ៊ិសតូល ដែល​ពេល​នោះគេ បាន​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ឲ្យ​អតីត​សិស្ស​សាលា​របស់​គេ​ម្នាក់​ដែល​បាន​ជាប់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​នៅ​សាលា​នោះ​ឲ្យ​ទទួល​បាន​នូវ​បណ្ឌិត​កិត្តិយស​ គឺជា​កីឡាករ​បាល់ទាត់​ឈ្មោះ​អេវីន ​ដោយសារ​តែ​កីឡាករ​នោះ ​បាន​ក្លាយ​ជា​ជម្រើស​ជាតិ​របស់​ប្រទេស​អង់គ្លេស​ ហើយ​គាត់​នៅក្នុង​ក្លឹប​ដែល​ល្បី​របស់​អង់គ្លេស​។ ដូច្នេះ មាន​តែ​អាមេរិក​ និង​អង់គ្លេស​ទេ​ ដែល​ត្រូវ​និយាយ​ការពារ​ស្ថាប័ន​អប់រំ​របស់​ខ្លួន ហើយ​បើ​ថា ​ធ្វើបែប​នេះ​ជា​ការ​វាយ​ប្រហារ​បែប​នយោបាយ​ ក៏​ទុក​អញ្ចឹង​ទៅ ​តែ​កម្ពុជា​ក៏កត់​សម្គាល់​មើល​ផង​ដែរ ថាតើ​ប្រទេស​នោះ​ការពារ​ស្ថាប័ន​អប់រំ​របស់​ខ្លួន​ ឬ​ការពារ​មនុស្ស​ខូច​។

បើ​តាម​សម្ដេច​នាយករដ្ឋមន្ត្រី​ លោកវីលៀម គួង ដែល​ជា​ជនជាប់​ចោទ​ក្នុង​បទល្មើស​ប្លន់​គេ​កាល​ពី​ថ្មីៗ​នេះ​ ធ្លាប់​បាន​បបួល​លោក ហ៊ុន ម៉ាណែត ​ប្រឡង​ជាមួយ​គ្នា​ ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ពេល​សម្ដេច​បាន​ជួប​សម្ដេច​ក៏បាន​និយាយ​លេង​ទៅ​វិញ​ថា ​បើ​ចង់​បបួល​លោក ហ៊ុន ​ម៉ាណែត ​ប្រឡង ​ទាល់​តែ​លោក វីលៀម​ គួង​ទៅ​រៀន​លោត​ឆ័ត្រ​យោង​សិន​ ពីព្រោះ​វិញ្ញាសា​មួយនេះ​បើ​លោក​មិន​ចេះ​ទេ​ ប្រឡង​មិន​ឈ្នះលោក ហ៊ុន​ ម៉ាណែត​ ទេ​ ពីព្រោះ​ ថ្វីដ្បិត​តែ​មាន​សញ្ញាប័ត្រ​បណ្ឌិត​ដូចគ្នា ​ប៉ុន្តែ​ករណី​ពិសេស​របស់​បណ្ឌិត ​ហ៊ុន ម៉ាណែត​ រៀ​ន​ទាំង​នយោបាយ​ រៀន​ទាំង​សេដ្ឋកិច្ច​ រៀន​ទាំង​យោធា ​ហើយ​ក្នុង​ផ្នែក​យោធា ​មាន​លោតឆ័ត្រ​យោង​ទៀត​។​

សម្តេច​តេជោ សែន ​ឲ្យ​ដឹង​ដែរ​ថា  មាន​ពេលខ្លះ​ លោក ហ៊ុន​ ម៉ាណែត ​ទៅ​ហាត់​លោត​ឆ័ត្រ​យោង​នៅ​កូរ៉េខាងត្បូង​ទៀត​ផង​ ហើយ​ក៏​ធ្លាប់​លួច​ទៅ​លោត​ឆ័ត្រ​យោង​នៅ​ខ្មែរ​នេះ​ដែរ ​ហើយ​នៅ​សាលា ​West Point ​នេះ ​បើ​មិន​ចេះ​លោត​ឆ័ត្រ​យោង​ទេ ​ប្រឡង​មិន​ជាប់​ទេ។​

គួររំលឹកថា ថ្មីៗនេះ លោក សម រង្ស៊ី ដែលកំពុងជាប់ពិរុទ្ធ ក្នុងបទល្មើសជាច្រើននោះ បាន​បើក​ការ​វាយប្រហារលើសញ្ញាប័ត្ររបស់លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ជាថ្មី ដោយអះអាងថា ជាសញ្ញាប័ត្រប្រភេទទី២ ឬសញ្ញាប័ត្រអនុគ្រោះ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បានចេញឆ្លើយតប ចំពោះការប្រមាថមើលងាយនេះ។ លោកថា ប្រសិនបើនៅតែធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានតទៅទៀត លោកគ្មានជម្រើសអ្វីក្រៅពីការពារកិត្តិយសនោះទេ ហើយកុំចោទថា ក្មេងមិនស្គាល់ចាស់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម