នយោបាយ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅជួបដោះស្រាយបញ្ហាជាមួយមេដឹកនាំមីយ៉ាន់ម៉ានៅថ្ងៃសុក្រខាងមុខនេះ
នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញជូនដំណឹង ស្តីពីដំណើរទស្សនកិច្ចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសុក្រក្នុងសប្តាហ៍នេះ ដើម្បីជួបជជែកគ្នាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ារយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចសរបស់ម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងតាមតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទសមីយ៉ាន់ម៉ា។ អមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅចុងសប្តាហ៍នេះ នឹងមិនជជែកអ្វីលើសពីគោលការណ៍៥ ចំណុចរបស់អាស៊ាននោះទេ។

គួររំលឹកថា តាមរយៈជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុច ដែលក្នុងនោះមាន ៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេច ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំងនេះរួមមាន ទី១.ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត។ ទី២. ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣. ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ហើយទី៤. អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA និងទី៥. ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
សម្តេចតេជោ បានពន្យល់ពលរដ្ឋមីយ៉ាន់ម៉ាថា ការដោះស្រាយនេះ គឺតួនាទី ត្រូវបានផ្តល់មកឱ្យបណ្តាប្រទេសអាស៊ាន រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯងផង បានឯកភាព និងព្រមព្រៀងលើកុងសង់ស៊ី៥ចំណុច ហើយប្រទេសនានានៅក្រៅតំបន់ ក៏មានការព្រមព្រៀងក្នុងការផ្តល់តួនាទីនេះសម្រាប់អាស៊ានដែរ រាប់ទាំងការផ្តល់ជំនួយមនុស្សធម៌ថែមទៀត។ សម្តេចថា ប្រសិនបើការចរចាត្រូវអូសអន្លាយរយៈពេលយូរ សម្តេចអាចនឹងបន្តនៅមីយ៉ាន់ម៉ា រហូតដល់ថ្ងៃទី០៩ ខែមករា ទើបត្រឡប់មកវិញ៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


