Connect with us

នយោបាយ

​លោក ហ៊ុន​ ម៉ាណែត​ ផ្តាំទៅក្រុមនៅក្រៅប្រទេសកុំមកញុះញង់ពលរដ្ឋក្នុងស្រុកដែលរស់សុខក្នុងសន្តិភាព

បានផុស

នៅ

លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជូនសារទៅកាន់ក្រុមអតីតបក្សប្រឆាំងនៅខាងក្រៅប្រទេសថា កុំមកញុះញង់ប្រជាពលរដ្ឋដែលកំពុងរស់នៅបានសុខក្រោមដំបូលសន្តិភាព។ លោក ហ៊ុន ម៉ាណែត បានបញ្ជូនសារនេះពីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ​​កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ មានការចូលរួមពីសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាជាច្រើនាក់​ ក្រោមអធិបតីភាព​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​  និងមានការអញ្ជើញចូលរួមពី​ លោក អ៊ុន​ ចាន់ដា​ ប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​ និង​ លោក ខ្លូត​ ផន​ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​ផងដែរ។

លោក ហ៊ុន ម៉ាណែត បានអះអាងថា ក្រុមនៅខាងក្រៅប្រទេសកុំញុះញុងពលរដ្ឋដែលកំពុងមានភាពសុខសាន្ត ហើយបានជំរុញលើកទឹកចិត្តដល់សមាជិកគណបក្សទាំងអស់ត្រូវចេះផ្សព្វផ្សាយរាល់សកម្មភាពដែលជាស្នាដៃរបស់បក្ស និងរួមថែរក្សាសុខសន្តិភាពបន្តទៀត។ ជាមួយគ្នានេះ លោកក៏​បានជំរុញលើកទឹកចិត្តដល់យុវជន​បន្តវេន​ឲ្យខិតខំប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ ចំណេះ​ដឹង​ សាមគ្គី​ភាព​គ្នា​ ធ្វើយ៉ាងណាក្លាយខ្លួនជាមន្ត្រីបក្ស​ គឺមានភារកិច្ច​ដោះស្រាយ​ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ដោយមានភាពទទួលខុសត្រូវ​ តម្លាភាព​ និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម