នយោបាយ
ព្រះអង្គម្ចាស់ ចក្រាវុធ អំពាវនាវឲ្យសមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច រួបរួមសាមគ្គីគ្នា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវឲ្យសមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច រួបរួមសាមគ្គីគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។
ការអំពាវនាវនេះ គ្រាដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត/ស្រុក និងរចនាសម្ព័ន្ធគណបក្ស ទូទាំងខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានសមាជិក-សមាជិកា ចូលរួមសរុបជាង ៣០០នាក់។
នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ ចក្រាវុធ បានមានបន្ទូលទៅកាន់សមាជិក-សមាជិកា ឲ្យរួបរួមសាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសម្រាប់ការបោះឆ្នោត នាពេលខាងមុខ ហើយនឹងជាគណបក្សមានកម្លាំងដ៏រឹងមាំ សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ។
បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា នេះជារាជធានី-ខេត្តទី ៨ហើយ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច។
សូមជម្រាបថា ព្រះអង្គម្ចាស់ ចក្រាវុធ បានប្រកាសថា នឹងចុះទៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីប្រមែប្រមូលអ្នករាជានិយម និងអ្នកគាំទ្រឡើង ដើម្បីធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ក្លាយជាកម្លាំងជាតិដ៏រឹងមាំ ហើយនិងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


