នយោបាយ
ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប សន្យាជួយជ្រោមជ្រែងកម្ពុជាធ្វើជាប្រធានអាស៊ាន
លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការជួយជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាតាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកំឡុងចុងខែ មីនា ឆ្នាំ ២០២២ខាងមុខ។

ការបង្ហាញការគាំទ្ររបស់លោក Chris Humphreyនេះ គឺនៅក្នុងពិភាក្សាការងារជាមួយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។ នៅក្នុងជំនួបនោះ លោក Chris Humphrey បានមានប្រសាសន៍ថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មានការគាំទ្រសម្រាប់ការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន។
ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន វិញ បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន៣ រួមមាន ការស្តារឡើងវិញ ការកសាងភាពអន់ និងការរួបរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី“អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ក្នុងន័យនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីរវត្ថុ និងទេសាភិបាលធនាការកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទសបន្ថែមទៀត និងឆ្ពោះទៅរកការស្ដារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀតដែលអាចពិភាក្សាសម្រាប់កិច្ចប្រជុំអាស៊ាន ដូចជា ការបន្តរៀបចំ ASENTaxonomy ស្តីពីហិរញ្ញវត្ថុកដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការផ្ដល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគូរខ្ពស់ទៅលើកាត់បន្ថយហានិភ័យពីការប្រែប្រួល អាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ ជាដើម។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរអាស៊ាន-អឺរ៉ុបសម្រាប់ការផ្ដល់កិច្ចសហការ និងការគាំទ្រដល់ការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ចវត្ថុ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ ការធ្វើសមាហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅ កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងជាពិសេសការផ្តល់ហិរញ្ញប្បទានឲ្យបានប្រកបដោយ ដោយចីរភាពក្នុងតំបន់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ