នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្ស
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាបែបនេះ ខណៈយាងចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការគណបក្សខេត្តកំពត នៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ។

មានបន្ទូលនៅក្នុងពិធីសំណេះសំណាលនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាមេដឹកនាំនៃគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាថា នឹងការពារថែរក្សាគណបក្សឱ្យគង់វង្ស ហើយព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ជាមួយគ្នានេះ ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គបានប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នាជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។

ជាការកត់សម្គាល់ ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើឡើង បន្ទាប់ពីមានជម្លោះផ្ទៃក្នុងកាន់តែខ្លាំងឡើងៗ ហើយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយក្រុមដែលមានលោក សាយ ហាក់ លោក ហេង ចន្ថា និងលោក ផាន់ សិទ្ធី ជាដើម គ្រោងនឹងរៀបចំធ្វើសមាជ នាពេលខាងនេះ ដើម្បីយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១គណបក្ស ធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។

ទាក់ទងករណីជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចនេះ គឺកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដោយស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើស ក្បាលម៉ាស៊ីនដឹកនាំគណបក្ស ឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្ស តម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ៕
អត្ថបទ ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


