នយោបាយ
បញ្ហានៅមីយ៉ាន់ម៉ា ៖ សម្តេច ហ៊ុន សែន ថា ពន្លត់ភ្លើងសង្រ្គាមឲ្យបានសិន ចាំគិតរឿងប្រជាធិបតេយ្យ
ពីខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានចង្អុលបង្ហាញថា បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវពន្លត់ភ្លើងសង្រ្គាមឲ្យបានសិន ចាំគិតពីរឿងដំណើរការប្រជាធិបតេយ្យតាមក្រោយ។ បើតាមសម្តេចតេជោ ការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា គឺចាំបាច់ណាស់ត្រូវតែមានការនិយាយចរចាគ្នាជាមួយអ្នកកាន់អំណាចនៅប្រទេសនេះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនាព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែន បានអះអាងបែបថា៖ « ខ្ញុំរកសន្តិភាព និងការពារសន្តិភាពសម្រាប់ប្រទេសខ្ញុំ វាពិបាកណាស់ទៅហើយ បើអ្នកចង់វ៉ៃគ្នា សូមអញ្ជើញអ្នកវ៉ៃចុះ។ វិធីសាស្រ្តរបស់ខ្ញុំ គឺពន្លត់ភ្លើងសង្រ្គាមសិន បានដំណើរការប្រជាធិបតេយ្យស្អីៗហ្នឹង វាទៅតាមក្រោយ អ្នកពេញចិត្ត ក៏ពេញចិត្ត អ្នកមិនពេញចិត្ត អាហ្នុង គឺអាស្រ័យទៅលើគេ ហើយបើមិននិយាយគ្នា ទៅនិយាយជាមួយអ្នកណា។ ឥឡូវ ពួកនេះ គេចង់ឲ្យទាត់ចោលនៃរដ្ឋាភិបាលនៃអ្នកគ្រប់គ្រងអំណាចនៅណៃពីដោ តែម្តង អ៊ីចឹង អ្នកធ្វើទៅ»។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបទពិសោធន៍របស់សម្តេចក្នុងការរកសន្តិភាពជូនប្រជាជាតិកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា សម្តេចបានប្រើប្រាស់ពេលរហូតដល់១១ឆ្នាំ ដោយគ្មានអ្នកណានិយាយចរចាជាមួយសម្តេចឡើយ ប៉ុន្តែ ចុងក្រោយ គឺគ្រប់ភាគីទាំងអស់មកនិយាយចរចាជាមួយសម្តេច។ សម្រាប់សម្តេចតេជោ មិនថាប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា ឬអ្នកប្រឆាំងណាទេ គឺរង់ចាំមើលទៅ ហិង្សានឹងនៅបន្តកើតឡើងមាន ប្រសិនបើជ្រើសផ្លូវតាមអ្វីដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ឬអ្នកប្រឆាំងខ្លះចង់បាននោះ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា សម្តេចមិនអាចទៅមីយ៉ាន់ម៉ាមួយថ្ងៃ ហើយដោះស្រាយបញ្ហាបានទាំងអស់នោះទេ។

គួរជម្រាបជូនថា ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានអាស៊ាន បានអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបាននិយាយចរចាគ្នាដោយផ្ទាល់ជាមួយអ្នកកាន់អំណាចប្រទេសនេះ។ បន្ទាប់មក ពោល គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្តេចប្រធានអាស៊ាន ក៏បានជួបពិភាក្សាជាមួយលោក មិន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាតាមប្រព័ន្ធវីដេអូបន្ថែមទៀត ដើម្បីសួរនាំពីការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។
ប៉ុន្តែ ចុងក្រោយ ដោយសារតែមិនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ សមាជិកអាស៊ាន បានឯកភាពគ្នាសម្រេចមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ សមាជិកអាស៊ាន បានឯកភាពគ្នាអនុញ្ញាតឲ្យត្រឹមតែអ្នកតំណាងមីយ៉ាន់ម៉ាដែលមិនជាប់ពាក់ព័ន្ធនឹងនយោបាយប៉ុណ្ណោះ អាចមកចូលរួមកិច្ចប្រជុំនាពេលខាងមុខនេះបាន៕
ដោយ ៖ វណ្ណ សុគន្ធា
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


