Connect with us

នយោបាយ

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ នឹង​​ចូល​រួមវេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហ​ប្រតិ​បត្តិការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ​នៅប្រទេសបារាំង

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ​២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ដែលការចូលរួមកិច្ច​ប្រ​ជុំ​ខាងលើនេះ ធ្វើឡើង​តាមការអញ្ជើញរួមគ្នារបស់លោក Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកិច្ចប្រជុំនោះ ក្នុង​ឋានៈជាតំណាងជាន់ខ្ពស់​របស់កម្ពុជា ដែល​ជាប្រទេសប្រធានអាស៊ានឆ្នាំ ២០២២ នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​នឹង​ថ្លែង​សុន្ទរកថា​បើក និង​ចូលរួមវេទិកាតុមូល​ស្តីពីសន្តិសុខ និងកិច្ចការពារជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ច​ប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការបរទេសអាស៊ាន​ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស ប្រមុខកាទូតកម្ពុជា​ នឹងជួបប្រជុំដាច់​ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកលោក Mélanie Joly   រដ្ឋមន្ត្រីការបរទេសកាណាដា, លោក Jan Lipavský រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីនោះផងដែរ។

នៅថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ដំណើរទស្សនកិច្ចនេះ ​ជាលើកទីមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងរយៈពេល​២៧ ឆ្នាំកន្លងមក ហើយគោលបំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និង​កិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី  ក៏នឹង​ជួបសំណេះ​​សំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំង​ផងដែរ​៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម